អភិបាលខេត្តឧត្តរមានជ័យ ចុះសួរសុខទុក្ខកងកម្លាំងឈរជើងតាមព្រំដែនកម្ពុជា-ថៃ នៅចំណុចប្រាសាទតាក្របី និងប្រាសាទតាមាន់

2024/07/17 09:56:36 pm        338

ឧត្តរមានជ័យ៖ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ នៅរសៀលថ្ងៃទី១៦កក្កដាឆ្នាំ២០២៤ ម្សិលមិញនេះ បានចុះសួរសុខទុក្ខបងប្អូនកងកម្លាំង ​តាមខ្សែ​បន្ទាត់ព្រំដែន​នៃ​ចំណុចប្រាសាទតាក្របី ប្រាសាទតាមាន់ និងតំបន់ច្រកជប់គគី ដែលកំពុងឈរជើងប្រចាំការ ការពារបូរណភាពទឹកដី នៃខេត្តឧត្តរមានជ័យ។

ក្នុងឱកាសនោះឯកឧត្តម មាន ចាន់យ៉ាដា បានផ្តាំផ្ញើការសាកសួរសុខទុក្ខដោយ​ក្តី​នឹករលឹកពី​សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ​និងលោកជំទាវបណ្ឌិត ដែលជា​និច្ចជាកាល​តែង​គិតគូរ​យកចិត្តទុកដាក់ជាប់ជានិច្ច​ពី​សុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនកងកម្លាំង​ប្រដាប់​អាវុធរបស់យើង និយាយដោយឡែកកងកម្លាំងប្រដាប់អាវុធដែលកំពុងឈរជើង​ការពារ​តាមបន្ទាត់ព្រំដែន កម្ពុជា-ថៃ និងក្រុមគ្រួសារផងដែរ។

ឯកឧត្តម មាន ចាន់យ៉ាដា បានបញ្ជាក់ថា ប្រាសាទតាមាន់ ​និងប្រាសាទតាក្របី គឺជា​កេរ្តិ៍ដំណែល​របស់ដូនតាយើង​បានបន្សល់ទុកសម្រាប់កូន ​ចៅជំនាន់ក្រោយ ​នៅលើទឹកដីនៃខេត្តឧត្តរមានជ័យ ពោពេញដោយ​បារមី​តេជៈពូកែខ្លាំងខ្លា​ ដូច្នេះសូម​កម្លាំងដែលឈរជើងតាម​តំបន់​ទាំងនោះ ត្រូវមានជំនឿ និងធ្វើការកោរព​បូជាឲ្យបានល្អប្រសើរ ដើម្បីទទួលបានសេចក្តីសុខគ្រប់ៗគ្នា។

នាឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានអំពាវនាវ និង​គោរព​អញ្ជើញដល់បងប្អូន​ប្រជាពលរដ្ឋ​នៅ​គ្រប់មជ្ឈដ្ឋាន​សូមមកទស្សនា​ប្រាសាទដែលជាកេរ្តិ៍តំណែលដូនតាយើង​ ដែលបានបន្សល់ទុក ​ឲ្យបានច្រើនកុះករ។ ឯកឧត្តមគ្រោង​នឹងរៀបចំ​ឲ្យ​មាន​អ្នក​មគ្គុទ្ទេសក៍​ផងដែរ ​ដើម្បីរង់ចាំជូន​ដល់​បងប្អូន​ចូលរួម​ទស្សនា​ប្រាសាទតាមាន់​ និងប្រាសាទតាក្របី ​ដោយឥតគិតថ្លៃ។

ក្នុងនាមរដ្ឋបាលខេត្តឧត្តរមានជ័យឯកឧត្តមមាន ចាន់យ៉ាដា បានថ្លែង​នូវការ​គោរព​ដឹងគុណ និង​កោតសរសើរដោយស្មោះអស់ពីដួងចិត្ត ​ជូនចំពោះកងកម្លាំងប្រដាប់​អាវុធគ្រប់ប្រភេទ ដែល​បានលះបង់សាច់ស្រស់​ឈាមស្រស់ ​ក្នុងបុព្វហេតុ​ការពារទឹកដី នៅតាមខ្សែបន្ទាត់ព្រំដែន និងលើកទឹកចិត្តជូនចំពោះកងកម្លាំងគ្រប់ពេលវេលា​ ក្នុងការការពារទឹកដីតាមខ្សែ​បន្ទាត់​ព្រំដែនផងដែរ៕ 

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm