ក្តីសង្ឃឹមទទួលបានយុត្តិធម៌ រសាត់បាត់ ខណៈសាច់ញាតិកាន់ទុក្ខខួប ១០ឆ្នាំនៃការបាញ់ទម្លាក់យន្តហោះ MH17

2024/07/17 10:03:43 pm        34

ក្នុងខណៈពេលដែលសាច់ញាតិជួបជុំគ្នា នៅថ្ងៃពុធ ទី១៧ ខែកក្កដានេះ ដើម្បីកាន់ទុក្ខជនរងគ្រោះ នៅថ្ងៃខួបគម្រប់ ១០ឆ្នាំនៃយន្តហោះ MH17 របស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី ក្តីសង្ឃឹមក្នុងការទទួលបានយុត្តិធម៌កំពុងរសាត់បាត់ ពោលគឺជាក្ដីរំពឹងចង់ឲ្យអ្នកទទួលខុសត្រូវ ចំពោះការបាញ់ទម្លាក់យន្តហោះនោះ ត្រូវជាប់ពន្ធនាគារឆាប់ៗ។

គួររំលឹកថា ប្រទេសរុស្ស៊ីបានបដិសេធមិនធ្វើបត្យាប័នមនុស្ស ៣នាក់ ដែលត្រូវបានកាត់ទោសដោយតុលាការរបស់បរ្ទេសហូឡង់ ហើយនៅឆ្នាំ២០២៣ អ្នកស៊ើបអង្កេតអន្តរជាតិ បានផ្អាកការងាររបស់ខ្លួន ដោយនិយាយថា មិនមានភស្តុតាងគ្រប់គ្រាន់ ដើម្បីកាត់ទោសជនសង្ស័យបន្ថែមទៀតនោះទេ។

លោក Evert van Zijtveld ដែលបានបាត់បង់កូនស្រីរបស់លោក ឈ្មោះ Frederique វ័យ ១៩ឆ្នាំ និងកូនប្រុសឈ្មោះ Robert-Jan វ័យ ១៨ឆ្នាំ ព្រមទាំងឪពុកម្តាយក្មេករបស់លោក បាននិយាយថា៖ «ខ្ញុំមិនគិតថា អ្នកទទួលខុសត្រូវនឹងត្រូវបាននាំយកទៅកាត់ទោសនោះឡើយ»។

នៅថ្ងៃទី១៧ ខែកក្កដានេះ សាច់ញាតិរាប់រយនាក់ ក៏ដូចជាតំណាងរដ្ឋាភិបាល និងឥស្សរជនជាច្រើនរូប ត្រូវបានរំពឹងទុកមានវត្តមានក្នុងព្រឹត្តិការណ៍មួយនៅឯសួនអនុស្សាវរីយ៍ ក្បែរអាកាសយានដ្ឋាន Schiphol ក្នុងប្រទេសហូឡង់ ជាកន្លែង ដែលយន្តហោះជួបគ្រោះមហន្តរាយ បានហោះឡើង នាថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៤។

ប៉ុន្មានម៉ោងក្រោយមក យន្តហោះ Boeing 777 ត្រូវបានបាញ់ទម្លាក់ដោយមីស៊ីលបាញ់ចេញពីដីទៅអាកាស BUK ផលិតដោយរុស្ស៊ី នៅភាគខាងកើតអ៊ុយក្រែន ខណៈដែលយន្តហោះនោះ បានឆ្លងកាត់លើផ្លូវហោះហើរឆ្ពោះទៅកាន់ទីក្រុងគូឡាឡាំពួរបស់ប្រទេសម៉ាឡេស៊ី។ មនុស្ស ២៩៨នាក់ នៅលើយន្តហោះនោះ គ្មាននរណាម្នាក់អាចរស់រានមានជីវិតឡើយ។

ពិធីរំលឹកវិញ្ញាណក្ខន្ធនេះ នឹងផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍ជាតិ ចាប់ពីម៉ោង ១.៣០យប់ ម៉ោងក្នុងស្រុក ខណៈដែលទីក្រុងសំខាន់ៗជាច្រើនរបស់ហូឡង់ បានប្រាប់ថា ពួកគេនឹងបង្ហូតទង់ជាតិហូឡង់ត្រឹមពាក់កណ្តាលដង នៅថ្ងៃនេះ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        106
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        99
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        94

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm