
រដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្មហុងគ្រី លោក Peter Szijjarto បានរិះគន់ការប៉ុនប៉ងរបស់សហភាពអឺរ៉ុបក្នុងការហាមឃាត់ប្រទេសរបស់លោកពីការទាក់ទងជាមួយទីក្រុងមូស្គូ ដើម្បីដោះស្រាយជម្លោះ នៅអ៊ុយក្រែន ហើយបាននិយាយថា ប្រទេសរបស់លោក បដិសេធគោលនយោបាយបែបនេះ។
លោកបានប្រាប់ការពិភាក្សាមួយនៅក្រុមប្រឹក្សាសន្តិសុខUNថា៖«មិនត្រឹមតែជាការមិនអាចទទួលយកបានប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជារឿងអាស្រូវផងដែរ នៅពេលដែលនៅក្នុងសតវត្សរ៍ទី ២១ ប្រទេសមួយ ត្រូវបានមើលស្រាលចំពោះតែការអនុគ្រោះដល់ដំណោះស្រាយការចរចា និងការប្រើប្រាស់បណ្តាញទំនាក់ទំនងរបស់ខ្លួនជាមួយភាគីដែលមិនយល់ស្របលើបញ្ហាសំខាន់ៗនោះ ដោយបានធ្វើការអត្ថាធិប្បាយអំពីការរិះគន់ចុងក្រោយរបស់នាយករដ្ឋមន្ត្រីហុងគ្រី លោក វីកទ័រ អូបាន (Viktor Orban) ចំពោះកិច្ចខិតខំប្រឹងប្រែងតម្រង់ទិសសន្តិភាពរបស់គាត់ ទាក់ទងនឹងអ៊ុយក្រែន។

ក្នុងអំឡុងពេលបំពេញបេសកកម្មបង្កើតសន្តិភាពរយៈពេល ១០ថ្ងៃ លោកនាយករដ្ឋមន្ត្រីហុងគ្រី បានជួបពិភាក្សាជាមួយលោក វ្ល៉ាឌីមី ហ្ស៊េឡិនស្គី (Vladimir Zelensky) ក្នុងទីក្រុងគីវ កាលពីថ្ងៃទី ២ ខែកក្កដា ហើយ បីថ្ងៃក្រោយមកបានជួបជាមួយប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន នៅទីក្រុងមូស្គូ ។ បន្ទាប់មក លោកបានទៅបំពេញទស្សនកិច្ចនៅទីក្រុងប៉េកាំង ដើម្បីជួបជាមួយមេដឹកនាំចិន លោក ស៊ី ជីនពីង និងបានទៅទីក្រុងវ៉ាស៊ីនតោន ជាកន្លែងដែលលោកបានពិភាក្សាជាមួយប្រធានាធិបតីទួរគី លោក រ៉េសិប តាយីប អឺរដូហ្កាន់ (Recep Tayyip Erdogan) នៅខាងក្រៅកិច្ចប្រជុំកំពូលរបស់អង្គការណាតូ។ ក្រោយមក លោកបានធ្វើដំណើរទៅរដ្ឋហ្វ្លរីដា ដើម្បីជួបជាមួយអតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលលោកក៏បានពិភាក្សាអំពីវិធីដោះស្រាយវិបត្តិអ៊ុយក្រែនផងដែរ។