អ្នកជំនួញជនជាតិចិនរស់នៅនិរទេសខ្លួន ត្រូវបានផ្ដន្ទាទោស ក្នុងសំណុំរឿងឆបោក នៅអាមេរិក

2024/07/18 12:12:51 am        36

លោក Guo Wengui ដែលជាពាណិជ្ជករចិនរស់នៅនិរទេសខ្លួន និងជាអ្នកប្រឆាំងឥតសំចៃមាត់លើរដ្ឋាភិបាលទីក្រុងប៉េកាំង កាលពីថ្ងៃអង្គារ (ទី១៦ ខែកក្កដា) ត្រូវបានផ្ដន្ទាទោសក្នុងសវនាការ នៅសហរដ្ឋអាមេរិក ក្រោមការចោទប្រកាន់ពីបទលួចលុយរាប់រយលានដុល្លារ ពីក្រុមអ្នកតាមដានលើប្រព័ន្ធអ៊ីនធឺណិត។

លោក Guo ត្រូវបានកាត់ទោសបទល្មើសព្រហ្មទណ្ឌចំនួន ៩ករណី ក្នុងចំណោម ១២ករណី ដែលលោកត្រូវប្រឈម ក្នុងនោះរួមទាំងករណីឃុបឃិតក្នុងសកម្មភាពជំនួញទុច្ចរិត និងការឆបោកតាមអនឡាញផងដែរ នៅក្នុងការកាត់ក្តី ដែលមានរយៈពេល ៧សប្តាហ៍។ 

រូបលោក អាចប្រឈមនឹងការជាប់ពន្ធនាគាររាប់ទសវត្សរ៍។ ចៅក្រមសហព័ន្ធអាមេរិក លោកស្រី Analisa Torres បានកំណត់ថ្ងៃកាត់ទោសលើរូបលោក នៅថ្ងៃទី១៩ ខែវិច្ឆិកា។

រដ្ឋអាជ្ញាសហព័ន្ធនៅទីក្រុង Manhattan បានប្រាប់ឲ្យដឹងថា លោក Guo បានរៃអង្គាសប្រាក់បានជាង ១ពាន់លានដុល្លារ ដោយធានាចំពោះអ្នកតាមដាននៅលើបណ្ដាញសង្គមថា ពួកគេនឹងមិនបាត់បង់ប្រាក់នោះទេ ប្រសិនបើពួកគេបានចូលរួមជាមួយលោក ក្នុងគម្រោងវិនិយោគ និងរូបិយប័ណ្ណគ្រីបតូ ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២៣ ដោយរូបគេបាននិយាយថា មួយចំនួននៃប្រាក់ទាំងនោះ នឹងត្រូវបានប្រើប្រាស់ ដើម្បីបន្តប្រឆាំងរដ្ឋាភិបាលចិន៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        195
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        182
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        182

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm