ទាហាន និងក្រុមសេវាកម្មសង្រ្គោះបន្ទាន់ បានព្យាយាមពន្លត់ភ្លើងឆេះព្រៃនៅតំបន់ភ្នំ ស្ថិតនៅប្រទេសម៉ាសេដូនីខាងជើងកាលពីថ្ងៃអង្គារ ស្របពេលក្រុមមន្រ្តីនិយាយថា ពួកគេព្រួយបារម្ភថា រលកកម្តៅដែលកំពុងរវាយប្រហារតំបន់បាល់កង់ អាចនឹងមើលឃើញភ្លើងឆេះព្រៃ រីករាលដាលកាន់តែខ្លាំង ។
តំបន់ព្រៃរបោះ និងព្រៃក្រាស់នៅជិតទីក្រុង Negotino ត្រូវបានកម្លោចដោយសារភ្លើងឆេះព្រៃនៅតំបន់នោះ ។
លោក Stojance Angelov គឺជាប្រធានទីភ្នាក់ងារគ្រប់គ្រងវិបត្តិមាសេដូនីខាងជើង និយាយថា ប្រទេសរបស់លោកកំពុងទប់ស្កាត់ភ្លើងឆេះព្រៃនៅតាមទីតាំងជាច្រើនកន្លែង រួមទាំងតំបន់ជាប់ព្រំដែនជាមួយប្រទេសប៊ុលហ្គារី ។
បើទោះបីជាភ្លើងឆេះព្រៃ ពុំបានគំរាមកំហែងដល់ភូមិដ្ឋានប្រជាពលរដ្ឋនៅក្នុងទីក្រុងយ៉ាងណាក្តី ក្រុមមន្រ្តីមានការព្រួយបារម្ភថា រុក្ខជាតិស្ងួត និងខ្យល់បក់ខ្លាំង អាចនឹងមើលឃើញភ្លើងឆេះព្រៃរីករាលដាលយ៉ាងឆាប់រហ័ស ។
ឧទ្ធម្ភាគចក្រ និងយន្តហោះពន្លត់អគ្គិភ័យ នឹងជួយពន្លត់ភ្លើងឆេះព្រៃផងដែរ នៅប្រទេសស៊ែរប៊ី ក៏ដូចជានៅប្រទេសក្រូអាត ស្លូវេនី និងទួរគី ៕
