កាលពីថ្ងៃអង្គារម្សិលមិញ ក្រុមអ្នកគាំទ្រចលនាឧទ្ទាមហ៊ូទីគាំទ្រដោយអ៊ីរ៉ង់ បាននាំគ្នាដង្ហែក្បួននៅក្នុងរដ្ឋធានី Sanaa ប្រទេសយេម៉ែន ដើម្បីប្រារព្ធទិវា Ashura ។
ជនមូស្លីមនិកាយស៊ីអ៊ីត បានប្រារព្ធទិវា Ashura គឺជាពិធីបុណ្យកាន់ទុក្ខប្រចាំឆ្នាំ ដើម្បីរំឭកដល់ការស្លាប់កាលពីសតវត្សរ៍ទី ៧របស់លោក Hussein គឺជាចៅប្រុសរបស់ព្យាការី Mohammad ។
អំឡុងពិធីដង្ហែក្បួន ក្រុមអ្នកគាំទ្រនាំគ្នាស្រែកពាក្យស្លោកប្រឆាំងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ។
លោក Hamdi Ziad គឺជាសកម្មជនមួយរូបរបស់ក្រុមឧទ្ទាមហ៊ូទី និយាយថា ការជួបជុំគ្នានេះ មានគោលបំណងបង្ហាញការប្តេជ្ញាចិត្ត និងភក្តីភាពចំពោះលោក Imam Hussein និងក្រុមមេដឹកនាំសាសនានៅពេលនេះ ៕
