ក្រុមអាជ្ញាធរនិយាយកាលពីថ្ងៃអង្គារថា ប្រទេសប៉ារ៉ាហ្គាយ បានរឹបអូសសារធាតុកូកាអ៊ីនទម្ងន់ជាង ៤តោន ដែលលាក់ទុកក្នុងបាវស្ករប្រុងលោតឆ័ត្រទៅកាន់ទីក្រុង Antwerp ប្រទេសបែលហ្ស៊ិក ។
លោក Jalil Rachid គឺជាប្រធាននាយកដ្ឋានប្រឆាំងគ្រឿងញៀន និយាយថា ការរឹបអូសនេះ គឺជាការរឹបអូសបានគ្រឿងញៀនច្រើនបំផុតដោយក្រុមអាជ្ញាធរប៉ារ៉ាហ្គាយ ។
ប្រតិបត្តិការនេះដែរ បានធ្វើឡើងនៅកំពង់ផែឯកជនស្ថិតនៅតាមដងទន្លេប៉ារ៉ាហ្គាយ ជាទីដែលក្រុមអាជ្ញាធរ រកឃើញគ្រឿងញៀនទម្ងន់ ៤.០១៣គ.ក ។
ក្រុមអាជ្ញាធរ ប៉ាន់ប្រមាណថា គ្រឿងញៀនេះ មានតម្លៃប្រហែល ២០០លានដុល្លារ ៕
