លោក Nasrallah៖ ក្រុមហេសបូឡាហ៍ នឹងវាយប្រហារលើគោលដៅថ្មីរបស់អ៊ីស្រាអែល ប្រសិននៅតែបន្តសម្លាប់ជនស៊ីវិល

2024/07/18 12:41:18 am        49

មេដឹកនាំរបស់ក្រុមហេសបូឡាហ៍ (Hezbollah) គឺលោក Sayyed Hassan Nasrallah នៅថ្ងៃពុធ (ទី១៧ ខែកក្កដា) នេះ បាននិយាយថា ក្រុមហេសបូឡាហ៍ នឹងវាយប្រហារគោលដៅថ្មី ក្នុងប្រទេសអ៊ីស្រាអែល ប្រសិនបើប្រទេសនេះនៅតែបន្តសម្លាប់ជនស៊ីវិល នៅក្នុងប្រទេសលីបង់។

គួរបញ្ជាក់ថា យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ និងប្រភពសន្តិសុខ បានឲ្យដឹងថា ជនស៊ីវិល ៥នាក់ ជាជនជាតិស៊ីរីទាំងអស់ និងរួមទាំងកុមារ ៣នាក់ផងដែរ បានស្លាប់ដោយសារការវាយប្រហាររបស់អ៊ីស្រាអែល នៅក្នុងប្រទេសលីបង់ កាលពីថ្ងៃអង្គារ (ទី១៦ ខែកក្កដា) ហើយយ៉ាងហោចណាស់ជនស៊ីវិលលីបង់ ៣នាក់ ក៏បានបាត់បង់ជីវិតផងដែរ នៅមួយថ្ងៃមុននោះ។

នៅក្នុងការអត្ថាធិប្បាយដែលបានធ្វើឡើងអំឡុងពេលធ្វើសុន្ទរកថាតាមទូរទស្សន៍ ដើម្បីប្រារព្ធពិធីបុណ្យពិសិដ្ឋ Ashoura របស់អ្នកកាន់សាសនាឥស្លាមនិកាយស៊ីអ៊ីត លោក Nasrallah បាននិយាយថា៖ «ការបន្តកំណត់គោលដៅជនស៊ីវិល នឹងជំរុញឲ្យក្រុមចលនាតស៊ូបាញ់មីស៊ីលដាក់តំបន់តាំងទីលំនៅដែលកាលពីមុនមិនត្រូវបានកំណត់គោលដៅឡើយ»។

អ៊ីស្រាអែល និងក្រុមហេសបូឡាហ៍ បានបាញ់ប្រហារគ្នាទៅវិញទៅមក ចាប់តាំងពីក្រុមហេសបូឡាហ៍បានប្រកាស «រណសិរ្សគាំទ្រ» ដល់ប៉ាឡេស្ទីន ពោលគឺភ្លាមៗ បន្ទាប់ពីសម្ព័ន្ធមិត្តរបស់ក្រុមនេះ គឺក្រុមហាម៉ាស បានវាយប្រហារលើសហគមន៍ព្រំដែនភាគខាងត្បូងអ៊ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា ដែលការវាយប្រហារនោះបានបង្កឲ្យមានការវាយលុកយោធាសងសឹកជាបន្តបន្ទាប់របស់អ៊ីស្រាអែល នៅក្នុងតំបន់ហ្កាហ្សា រហូតមកដល់ពេលនេះ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        147
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        137
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        136

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm