
លោកស្រី Kim Soo-kyung អនុរដ្ឋមន្ត្រីបង្រួបបង្រួមថ្មី បាននិយាយនៅថ្ងៃពុធនេះថា លោកស្រី នឹងខិតខំធ្វើឲ្យមានភាពងាយស្រួលសម្រាប់អ្នកភៀសខ្លួនកូរ៉េខាងជើង ក្នុងការតាំងទីលំនៅក្នុងប្រទេសកូរ៉េខាង ត្បូង។
លោកស្រី បានធ្វើការអត្ថាធិប្បាយក្នុងពិធីស្បថចូលកាន់តំណែងរបស់ ខណៈដែលលោកស្រី ត្រូវបានតែងតាំងឲ្យកាន់តំណែងកាលពីថ្ងៃចន្ទ ដោយស្នងតំណែងអ្នកមុនរបស់ខ្លួន គឺលោក Moon Seoung-hyun ។
លោកបានថ្លែងថា៖«ក្នុងនាមជាអនុរដ្ឋមន្ត្រីបង្រួបបង្រួម ខ្ញុំនឹងធ្វើការដោយយកចិត្តទុកដាក់ ឆ្ពោះទៅរកគោលដៅនៃការជួយជនភៀសខ្លួនកូរ៉េខាងជើង ឲ្យសម្រេចបាននូវការតាំងទីលំនៅប្រកបដោយស្ថិរភាពរបស់ពួកគេ»។

កូរ៉េខាងត្បូងមានគោលនយោបាយយូរអង្វែងក្នុងការទទួលយកជនភៀសខ្លួនកូរ៉េខាងជើងណា ដែលចង់រស់នៅក្នុងកូរ៉េខាងត្បូង និងធ្វើមាតុភូមិនិវត្តន៍ជនកូរ៉េខាងជើងណា ដែលវង្វេងចូលកូរ៉េខាងត្បូងដោយចៃដន្យ ប្រសិនបើពួកគេ ចង់ត្រឡប់មកវិញ។
ដោយលើកឡើងពីការរំលោភសិទ្ធិមនុស្សផ្សេងៗដែលប្រព្រឹត្តឡើងដោយរបបផ្តាច់មុខ អតីតអ្នកនាំពាក្យប្រធានាធិបតីរូបនេះ ក៏បាននិយាយថា លោកស្រី នឹងខិតខំប្រឹងប្រែង ដើម្បីសហការជាមួយសហគមន៍អន្តរជាតិ និងកែលម្អស្ថានភាពសិទ្ធិមនុស្សរបស់កូរ៉េខាងជើង។