អាមេរិក​វាយប្រហារ​តាម​អាកាស​លើក​ទី​២​ ដាក់​គោលដៅ​លើ​ខ្មាន់​បំផ្ទុះ​គ្រាប់បែក ​ISIS-K​ នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​

2021/08/30 06:20:35 pm        364

​​អា​ហ្វ​ហ្គា​នី​ស្ថាន៖ សហរដ្ឋអាមេរិក​បាន​បើក​ការវាយប្រហារ​តាម​អាកាស​ជា​លើក​ទី២ ដាក់​គោលដៅ​លើ​សមាជិក​សង្ស័យ​របស់​ខ្មាន់​បំផ្ទុះ​គ្រាប់បែក ISIS-K នៅ​ក្នុង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ​បន្ទាប់ពី​ការវាយប្រហារ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ Hamid Karzai ក្នុង​ទីក្រុង​កា​ប៊ុល​ដែល​បាន​សម្លាប់​មនុស្ស​ប្រហែល ១៧០​នាក់​រួម​ទាំង​សមាជិក​យោធា​អាមេរិក​ចំនួន ១៣​នាក់​។

​មន្ត្រី​យោធា​អាមេរិក​និយាយ​ថា ​ការវាយប្រហារ​ដោយ​យាន​ដ្រូ​ន​របស់​អាមេរិក​នៅ​រដ្ឋ​ធានី​កា​ប៊ុល​របស់​អា​ហ្វ​ហ្គា​នី​ស្ថាន ​បាន​រារាំង​ការវាយប្រហារ​អត្តឃាត​ដ៏​សាហាវ​មួយទៀត​នៅ​ព្រលានយន្តហោះ​។ ​ទីបញ្ជាការ​កណ្តាល​អាមេរិក​បាន​និយាយ​ថា ​ការវាយប្រហារ​នេះ​បាន​ដាក់​គោល​ដៅ​ទៅលើ​រថយន្ត​ដឹក​មនុស្ស​យ៉ាងតិច​ម្នាក់ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​សាខា​របស់​ក្រុម​រដ្ឋ​អ៊ីស្លាម​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​។ ​មន្ត្រី​យោធា​ម្នាក់​បាន​បញ្ជាក់​ពី​ការវាយប្រហារ​ទៅកាន់​សារព័ត៌មាន NPR កាលពី​ថ្ងៃអាទិត្យ​ដោយ​និយាយ​ថា ​វា​ត្រូវ​បាន​ធ្វើឡើង​ដើម្បី​លុបបំបាត់​ការ​គំរាមកំហែង​ដែល​ជិត​មកដល់​ព្រលានយន្តហោះ​។ ប្រធានាធិបតី Biden បាន​ព្រមាន​កាលពី​ថ្ងៃ​សៅរ៍​ពី​គ្រោះថ្នាក់​ដែល​នៅតែ​បន្ត​ដល់​ប្រតិបត្តិការ​អាមេរិក​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន ខណៈ​ការ​ជម្លៀស​ប្រជាជន​នៅ​ទីនោះ​បន្ត​នៅមុន​ថ្ងៃ​កំណត់​នៃ​ការ​ដកទ័ព​អាមេរិក​ថ្ងៃ​ទី​៣១ ខែ​សីហា​។

ទូរទស្សន៍ CNN បាន​រាយការណ៍​ថា​ សមាជិក ៩នាក់​នៃ​គ្រួសារ​មួយ​ត្រូវ​បាន​សម្លាប់ ​នៅ​ក្នុង​ការវាយប្រហារ​រ​បស់​សហរដ្ឋអាមេរិក​ក្នុងនោះ​មាន​កុមារ ៦នាក់ នេះ​បើ​យោង​តាម​សាច់ញាតិ​ម្នាក់​។ អ្នកជិតខាង​ម្នាក់​បាន​ប្រាប់​សារព័ត៌មាន AP ថា​ លោក​បាន​ប្រមូល​សាកសព​កុមារ​ទាំងនោះ​។​ ផ្ទះ​មួយ​នៅ​ភាគ​ខាងកើត​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ​ត្រូវ​បាន​វាយប្រហារ​ដោយ​យាន​ដ្រូ​ន​របស់​អាមេរិក ​ជា​ការ​សងសឹក​ចំពោះ​ការ​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​ដ៏​សាហាវ ​នៅ​ព្រលានយន្តហោះ​ក្រុង​កា​ប៊ុល​កាលពី​ថ្ងៃ​ព្រហស្បតិ៍​។​ មន្ទីរ​បញ្ច​កោណ​បាន​និយាយ​ថា ​ការវាយប្រហារ​តាម​អាកាស​មួយ​កាលពី​ព្រឹក​ថ្ងៃ​សៅរ៍​នៅ​ខេត្ត Nangarhar ភាគ​ខាងកើត​ជាប់​ព្រំដែន​ប្រទេស​ប៉ា​គី​ស្ថាន​បាន​សម្លាប់ ​“អ្នក​រៀបចំ​ផែនការ និង​អ្នក​សម្រប​សម្រួល​” ពីរ​នាក់​ដែល​ជា​សម្ព័ន្ធមិត្ត​របស់​ក្រុម​រដ្ឋ​អ៊ីស្លាម​ក្នុង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm