ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី ផ្ញើសារជូនពរក្រុមរុករកឧទ្ធម្ភាគចក្រ​ដែលបាត់នៅខេត្តពោធិ៍សាត់​ឲ្យទទួលបានជោគជ័យឆាប់ៗ

2024/07/18 07:56:21 am        373

ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ ឯកឧត្តម ហ៊ុន ម៉ានី បាន​ផ្ញើសារ​ជូន​ពរ​ដល់​កងកម្លាំងយោធិនដែលកំពុងធ្វើការរុករក នូវឧទ្ធម្ភាគចក្រ​ដែល​បាន​បាត់​នៅ​ជួរភ្នំក្រវាញ​នា​ពេល​កន្លង​ទៅថ្មី​ៗឲ្យទទួលបានជោគជ័យនាពេលឆាប់ដ៏ខ្លីខាងមុខនេះ ខណៈក្រុម​ប្រតិបត្តិការ​រុក​រក​បាន​ឈាន​ដល់ថ្ងៃទី៦ហើយនៅតែពុំទាន់មានតម្រុញណាមួយជាក់លាក់នោះ។

តាមរយៈបណ្តាញសង្គមហ្វេសបុក នាយប់ថ្ងៃទី១៧ ខែ កក្កដា ឆ្នាំ២០២៤នេះ ឯកឧត្តមឧប នាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី បានលើកឡើងថា «រយៈពេល៥ថ្ងៃហើយ ដែលឧទ្ធម្ភាគចក្រមួយ​គ្រឿង​បាន​បាត់​ដានទាក់ទងនៅតំបន់ជួរភ្នំក្រវាញ ខណៈពេលកំពុងហ្វឹកហ្វឺនការហោះហើរ។ ក្នុង​នាម​ជា​ប្រជាជន​ខ្មែរមួយរូប ខ្ញុំពិតជាមានក្តីបារម្ភ ព្រមទាំងបាន និងកំពុងតាម​ដាន​យ៉ាង​យក​ចិត្ត​ទុក​ដាក់​លើ​ករណីនេះ»។

ឯកឧត្តមបានបន្ថែមទៀតថា«ខ្ញុំសូមយកឱកាសនេះ ចូលរួមជាមួយប្រជាជនកម្ពុជា ផ្ញើ​សារ​សាក​សួរ​សុខទុក្ខជូនដល់កម្លាំងចម្រុះនៃកងយោធពលខេមរភូមិន្ទ និងអ្នកដែលពាក់ព័ន្ធទំាងអស់ ដែល​កំពុងប្រឹងប្រែងបំពេញបេសកកម្មរុករកឧទ្ធម្ភាគចក្រមួយគ្រឿងនេះ ហើយសូម​ចូល​រួម​ជា​មួយ​គ្នា ក្នុងស្មារតីនៃប្រតិបត្តិការរុករកពីចម្ងាយ»។

តាមរយៈបណ្តាញសង្គមហ្វេសបុកនេះដែរ ឯកឧត្តម ហ៊ុន ម៉ានី ក៏បានចូលរួមលើកទឹកចិត្ត និង សូម​ផ្តាំផ្ញើរដល់កងកម្លាំងទាំងអស់ សូមមានការប្រុងប្រយ័ត្នខ្ពស់ ខណៈអាកាសធាតុ និង​ស្ថានភាព​ភូមិសាស្ត្រនៅតំបន់នោះ កំពុងមានការលំបាក និងស្មុគស្មាញ និងសូមជូនពរ​ឱ្យ​បេសកកម្ម​នេះទទួលបានជោគជ័យក្នុងពេលដ៏ខ្លីខាងមុខផងដែរ។

សូមបញ្ជាក់ថាឧទ្ធម្ភាគចក្រមួយគ្រឿងប្រភេទZ-9 បានបាត់ចេញពីរាដា( ធ្លាក់) នៅ​តំបន់​ភ្នំ​ជួរ​ក្រវាញ​រវាងព្រំប្រទល់ខេត្តពោធិសាត់ និងខេត្តកោះកុងកាលពីព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ កន្លង​ទៅ​នេះ ខណៈកំពុងធ្វើការហ្វឹកហ្វឺន(រៀនបើកបរ)។ បើតាមការអះអាង​របស់​នាយឧត្តម​សេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជាបានបញ្ជាក់ថា ការ​ធ្លាក់​នេះ​គឺ​កើត​ចេញពីអាកាសធាតុមិនអំណោយផល។

 រហូតដល់ព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤នេះ ក្រុមប្រតិបត្តិការរុករ​ក​ពុំ​ទាន់​ឃើញ​ពន្លឺ​ណា​មួយ​កំណត់​គោលដៅ​រកឃើញកន្លែងឧបទ្វវហេតុនៅឡើយនោះទេ ខណៈក្រុមប្រតិបត្តិករ បាន​កំពុង​រករក យ៉ាងស្វិតស្វាញ បើទោះបីជាអាកាសធាតុអាប់អួរយ៉ាងណាក៏ដោយនោះ៕ អត្ថបទ បាន ចក់

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 04:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am