គ្រួសារចំណាប់ថ្នូរអ៊ីស្រាអែល ដែលត្រូវបានឃុំខ្លួននៅតំបន់ហ្កាហ្សា កាលពីថ្ងៃពុធ បានទាមទារឲ្យនាយករដ្ឋមន្ត្រី លោក Benjamin Netanyahu ឈានដល់កិច្ចព្រមព្រៀងមួយ ដើម្បីនាំយកសាច់ញាតិរបស់ពួកគេ មកកាន់លំនៅឋានវិញ មុនពេលសុន្ទរកថាតាមការគ្រោងទុកនៅសភាសហរដ្ឋអាមេរិកនៅសប្តាហ៍ក្រោយ។

ការតវ៉ានៅទូទាំងប្រទេសអ៊ីស្រាអែល បានធ្វើឡើងមុនសុន្ទរកថាដែលបានគ្រោងទុករបស់ លោក Netanyahu ទៅកាន់សភានៅថ្ងៃទី២៤ ខែកក្កដា ដែលនៅពេលនោះ លោកត្រូវបានគេរំពឹងថា នឹងព្យាយាមពង្រឹងទំនាក់ទំនងជាមួយសម្ព័ន្ធមិត្តបរទេសដ៏សំខាន់បំផុតរបស់អ៊ីស្រាអែល ទោះបីជាមានទំនាក់ទំនងកាន់តែស្អិតរមួតជាមួយរដ្ឋបាលរបស់ប្រធានាធិបតី លោក Joe Biden ក៏ដោយ។

ក្នុងសប្តាហ៍នេះ ក្រុមគ្រួសាររបស់ទាហានស្រីដែលបម្រើការនៅក្នុងអង្គភាពស៊ើបង្កេតនៅជុំវិញតំបន់ហ្កាហ្សា ជាអ្នកដែលត្រូវបានចាប់ខ្លួនដោយក្រុមអ្នកប្រយុទ្ធហាម៉ាស អំឡុងការវាយលុកដ៏មហន្តរាយលើអ៊ីស្រាអែលកាលពីថ្ងៃទី៧ ខែតុលា បានទាមទារឱ្យគណៈកម្មការ ស៊ើបអង្កេតលើព្រឹត្តិការណ៍នេះ។
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានប្រឈមមុខទៅនឹងការប្រឆាំងយ៉ាងខ្លាំងនៅសភា កាលពីថ្ងៃពុធ ពីសមាជិកសភាគណបក្សប្រឆាំង។ លោក ត្រូវបានរំខានម្តងហើយម្តងទៀត និងបានប្រឈមមុខទៅនឹងការរៀបចំសម្រាប់សង្គ្រាមរបស់អ៊ីស្រាអែលប្រឆាំងក្រុមហាម៉ាស នៅតំបន់ហ្កាហ្សា និងជុំវិញការចរចារដែលជាប់គាំង ក្នុងគោលបំណងដោះលែងពលរដ្ឋអ៊ីស្រាអែល ដែលត្រូវបានចាប់ជាចំណាប់ថ្នូរដោយក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន។