ប្រទេសអាល្លឺម៉ង់ មានផែនការកាត់បន្ថយជំនួយយោធារបស់ខ្លួនពាក់កណ្តាលដល់ប្រទេសអ៊ុយក្រែននៅឆ្នាំក្រោយ ទោះបីជាមានការព្រួយបារម្ភថា ការគាំទ្ររបស់សហរដ្ឋអាមេរិកសម្រាប់ទីក្រុងគីវ អាចនឹងថយចុះខ្លាំង ប្រសិនបើបេក្ខជនមកពីគណបក្សសាធារណរដ្ឋលោក Donald Trump ត្រឡប់ទៅកាន់សេតវិមានវិញ។

ជំនួយរបស់ប្រទេសអាល្លឺម៉ង់ ដល់អ៊ុយក្រែននឹងត្រូវកាត់បន្ថយមកនៅត្រឹម៤ ពាន់លានអឺរ៉ូ ឬ៤,៣៥ ពាន់លានដុល្លារ នៅឆ្នាំ២០២៥ ពីប្រហែល៨ពាន់លានអឺរ៉ូ ក្នុងឆ្នាំ២០២៤ នេះបើយោងតាមសេចក្តីព្រាងថវិកាឆ្នាំ២០២៥ ដែលបានឃើញដោយសារព័ត៌មានReuters។
ប្រទេសអាល្លឺម៉ង់ សង្ឃឹមថាអ៊ុយក្រែននឹងអាចបំពេញតម្រូវការយោធាដ៏ច្រើនរបស់ខ្លួនជាមួយនឹងប្រាក់កម្ចីចំនួន៥០ពាន់លានដុល្លារអាមេរិក បានមកពីប្រាក់ចំណូលនៃទ្រព្យសកម្មរបស់រុស្ស៊ីដែលត្រូវបានបង្កក និងបានអនុម័តដោយក្រុមប្រទេសG7 ។

ក្រុមមន្ត្រី បាននិយាយថា មេដឹកនាំសហភាពអឺរ៉ុប បានព្រមព្រៀងចំពោះគំនិតមួយ ព្រោះខ្លួនកាត់បន្ថយឱកាសដែលអ៊ុយក្រែននឹងខ្វះខាតមូលនិធិ ប្រសិនបើលោក Trump ត្រឡប់ទៅកាន់សេតវិមានវិញ។ ការព្រមានបានបន្លឺឡើងនៅទូទាំងទ្វីបអឺរ៉ុបក្នុងសប្តាហ៍នេះ បន្ទាប់ពីលោក Trump ជ្រើសរើសសមាជិកព្រឹទ្ធសភា លោក JD Vance ជាអ្នកដែលប្រឆាំងចំពោះជំនួយយោធាសម្រាប់អ៊ុយក្រែន ហើយបានព្រមានថា អឺរ៉ុបនឹងត្រូវពឹងផ្អែកតិចលើសហរដ្ឋអាមេរិក ដើម្បីការពារទ្វីប ខណៈបេក្ខភាពរបស់លោកជាអនុប្រធានាធិបតី។
លោក Trump បានធ្វើឱ្យមានការរិះគន់យ៉ាងខ្លាំង ពីមន្ត្រីប្រទេសលោកខាងលិច ចំពោះការលើកឡើងថា លោកនឹងមិនការពារប្រទេសនានា ដែលមិនបានបំពេញតាមគោលដៅចំណាយលើវិស័យការពារជាតិរបស់សម្ព័ន្ធមិត្តឆ្លងកាត់មហាសមុទ្រអាត្លង់ទិក ហើយថែមទាំងលើកទឹកចិត្តរុស្ស៊ីឱ្យវាយប្រហារប្រទេសទាំងនោះ។