កំពង់ធំ ៖ ដើម្បីថែរក្សាប្រព័ន្ធផ្លូវ និងការពារសុខភាពពលរដ្ឋនៅរដូវភ្លៀងធ្លាក់ អាជ្ញាធរក្រុងស្ទឹងសែន ខេត្តកំពង់ធំ បានស្តារប្រឡាយរំដោះទឹកភ្លៀង និងអំពាវឱ្យពលរដ្ឋ អាជ្ញាធរពាក់ព័ន្ធ ជួយថែរក្សាប្រព័ន្ធលូរំដោះទឹកភ្លៀង ជាពិសេសទុកដាក់កាកសំណល់ឱ្យបានត្រឹមត្រូវ នៅតាមសហគមន៍រៀងៗខ្លួន។
លោក ម៉ាក់ ប៊ុនហុង អភិបាលក្រុងស្ទឹងសែន កាលពីថ្ងៃទី២៩ ខែកញ្ញា ម្សិលមិញ បានដឹកនាំសហការីចុះស្តារប្រឡាយរំដោះទឹកភ្លៀងជូនប្រជាពលរដ្ឋ ដែលក្នុងឱកាសនោះ លោកបានឱ្យដឹងថា ក្នុងរយៈពេលប៉ុន្មានថ្ងៃ កន្លងទៅនេះ មានភ្លៀងធ្លាក់ច្រើននៅក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ ស្របពេលដែលប្រជាពលរដ្ឋ នៅក្នុង ក្រុងធ្វើសំណង់ថ្មីៗក្នុងឆ្នាំនេះ រួមផ្សំជាមួយការចាក់ដីរបស់ប្រជាពលរដ្ឋខ្ពស់ជាងផ្លូវ លុបប្រព័ន្ធលូ ការស្នើ សុំរៀបចំដាក់ប្រព័ន្ធលូរំដោះទឹកភ្លៀងរបស់ប្រជាពលរដ្ឋ ភ្ជាប់ពីផ្លូវមុខផ្ទះរបស់ខ្លួន មិនមានភាពស្មើគ្នា និងមានភាពតូចចង្អៀត ជាពិសេសការបោះចោលកាកសំណល់មិនត្រឹមត្រូវ ធ្វើឱ្យស្ទះលូ។
ប្រជាពលរដ្ឋ នៅក្នុងសង្កាត់អាចារ្យលាក់ បានសម្តែងនូវសេចក្តីសោមនស្សរីករាយ និងអគុណ ចំពោះការយកចិត្តទុករបស់អាជ្ញាធរ ក្នុងការជួយថែទាំសុខភាពរបស់ពួកគេ។
ប្រជាពលរដ្ឋ បានអំពាវដល់ប្រជាពលរដ្ឋផ្សេងទៀតឱ្យជួយថែរក្សាប្រព័ន្ធលូ ចូលរួមទុកដាក់កាក សំណល់ឱ្យបានត្រឹមត្រូវ ជាពិសេសចូលរួមសុំច្បាប់រាល់ពេលចាក់ដី ធ្វើរបង ដាក់ប្រព័ន្ធលូ និងសំណង់ ផ្សេងៗផងដែរ៕
អត្ថបទ៖ លី សាងស៊ីន



