ក្រុមអ្នកគាំទ្រលោក Trump ថាលោក Biden ធ្វើពុតជាមានជំងឺកូវីដ ដើម្បីបង្វែរការចាប់អារម្មណ៍

2024/07/18 06:53:49 pm        263

ក្រុមអ្នកគាំទ្រលោក Donald Trump មានមន្ទិលសង្ស័យចំពោះព័ត៌មានដែលថាប្រធានាធិបតីអាមេរិក លោក Joe Biden ធ្វើតេស្តវិជ្ជមានជំងឺកូវីដ១៩ ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់លោកទៅកាន់ទីក្រុង ឡាសវេហ្កាស (Las Vegas) កាលពីថ្ងៃពុធ (១៧ កក្កដា)។

អ្នកនាំពាក្យសេតវិមាន លោកស្រី ខាតារីន ហ្សង់ព្យែរ (Karine Jean-Pierre) បានប្រកាសថាលោកប្រធានាធិបតីបក្សប្រជាធិបតេយ្យ វ័យ ៨១ឆ្នាំរូបនេះវិជ្ជមានកូវីដ១៩ បន្ទាប់ពីលោក Biden លុបចោលសុន្ទរកថាដោយសារតែមានជំងឺនេះ។ ប៉ុន្តែក្រុមអ្នកគាំទ្រលោក Trump នៅទីក្រុង មីលវ៉ូឃី (Milwaukee) រដ្ឋ វីស្ខនស៊ិន (Wisconsin) គិតថានោះជាព័ត៌មានមិនពិត។

អ្នកគាំទ្រលោក Trump ម្នាក់ឈ្មោះ ចេសុន (Jason) បាននិយាយថា «ខ្ញុំគិតថាវាជារឿងក្លែងក្លាយ» លោក Biden កំពុងធ្វើពុតដើម្បីបង្វែរការចាប់អារម្មណ៍ពីការធ្វើមិនបានល្អក្នុងពេលជជែកដេញដោល និងអ្វីៗផ្សេងទៀតដែលកើតឡើង។ អ្នកគាំទ្រម្នាក់ទៀតឈ្មោះ ម៉ូ ហ្សេណេសកូ (Moe Zenezzko) បាននិយាយថា លោក Biden ត្រូវការលេសមួយ ហើយនឹងប្រើកូវីដជាបញ្ហាសុខភាពរបស់លោកដើម្បីចុះចេញពីតំណែង។

ជំងឺនេះកើតឡើងនៅពេលវេលាដ៏សំខាន់សម្រាប់លោក Biden ដែលកំពុងបាត់បង់ការគាំទ្រនៅក្នុងរដ្ឋប្រទាញប្រទូងប្រឆាំងនឹងលោក Trump ដែលកំពុងដឹកនាំសន្និបាតដ៏ជោគជ័យមួយក្នុងសប្តាហ៍នេះ បន្ទាប់ពីលោកបានរួចជីវិតពីការប៉ុនប៉ងធ្វើឃាតកាលពីថ្ងៃសៅរ៍។ ប្រតិភូមកពីបក្សសាធារណរដ្ឋនិយាយថា ពួកគេមិនគិតថាជំងឺកូវីដរបស់លោក Biden នឹងផ្លាស់ប្តូរផ្លូវនៃយុទ្ធនាការសម្រាប់គណបក្សណាមួយនោះទេ៕


អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm