តំបន់បាល់កង់ រួមជាមួយប្រទេសនៅអឺរ៉ុបភាគច្រើន បានជួបប្រទះការបន្តកើនឡើងរលកកម្តៅដែលបានអូសបន្លាយពេល។
សីតុណ្ហភាព បានហក់ឡើងខ្ពស់នៅពាសពេញតំបន់បាល់កង់ ក្នុងសប្តាហ៍នេះ ដោយប្រទេសភាគច្រើននៅក្នុងតំបន់ រួមមានប្រទេស ក្រូអាស៊ី ម៉ុងតេណេហ្គ្រោ និងម៉ាសេដូនីខាងជើង ដោយរំពឹងថា សីតុណ្ហភាពឡើងដល់ប្រហែល៣៩ អង្សាសេ។

នៅទីក្រុង Sarajevo រដ្ឋធានីប្រទេសបូស្នី ប្រជាជនបានប្រញាប់ប្រញាល់ទៅរកប្រភពទឹកដើម្បីបំពេញទឹកដាក់ដប ឬធ្វើឲ្យសើម ក របស់ពួកគេ។
នៅទីក្រុង Skopje រដ្ឋធានីប្រទេសម៉ាសេដូនីខាងជើង ចុងភៅ លោក Faruk បានរក្សាជំហររបស់លោកយ៉ាងរឹងមាំ ទោះបីជាមានកម្តៅខ្លាំង រួមទាំងកម្តៅចេញពីកន្លែងអាំងសាច់របស់លោកក៏ដោយ។

នៅទីក្រុង Podgorica ប្រទេសម៉ុងតេណេហ្គ្រោ ប្រជាជនបានគេចចេញពីកន្លែងក្តៅខ្លាំង ដោយធ្វើឲ្យទីក្រុងមានជីវិតរស់ឡើងវិញតែនៅពេលយប់មកដល់ប៉ុណ្ណោះ។
កាលពីថ្ងៃពុធ វិទ្យាស្ថានសុខភាពសាធារណៈរបស់ប្រទេសស៊ែប៊ី បានប្រកាសស្ថានភាពគ្រោះថ្នាក់នៅក្នុងក្រុងចំនួន១០។ កាលពីមួយថ្ងៃមុននេះ រដ្ឋធានី Belgrade បានកត់ត្រាទុក កម្តៅក្តៅខ្លាំងបំផុតមិនធ្លាប់មាន កាលពីថ្ងៃទី១៦ ខែកក្កដា ដោយមានសីតុណ្ហភាព ៣៨,៤អង្សាសេ។