ខេត្តពោធិ៍សាត់ ប្រារព្ធពិធី “រុក្ខទិវា “ នៅស្រុកភ្នំក្រវាញ ដាំកូនឈើចម្រុះ ២៦០០ដើម

2024/07/18 08:29:08 pm        257

រដ្ឋបាលខេត្តពោធិ៍សាត់ សហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ បានរៀបចំប្រារព្ធពិធី “រុក្ខទិវា “ នៅស្ថានីយផ្សព្វផ្សាយ និងស្តារ​ព្រៃឈើ​សុក្រម  ស្ថិតភូមិព្រែក១ ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ដោយកូនឈើចម្រុះចំនួន ២៦០០ដើម ដូចជា ធ្នង់ ក្រញូង គគីរ បេង អាកាស្យា អង្កាញ់ ស្តៅ ច្រេស និង កូនឈើហូបផ្លែ ត្រូវបានដាំលើផ្ទៃដីទំហំ១,៥០ហិកតា និងចែកជូនដល់ប្រជាពលរដ្ឋ។ ដោយឡែកក្នុងឆ្នាំ២០២៤ នៅទីតាំងស្ថានីយផ្សព្វផ្សាយ និងស្តារព្រៃឈើសុក្រមនេះ រដ្ឋបាលព្រៃឈើ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏បានសហការជាមួយរដ្ឋបាលព្រៃឈើមូលដ្ឋាន ធ្វើការដាំកូនឈើចម្រុះសរុបប្រមាណ ១៦៥០០ដើម លើផ្ទៃដី១០ហិកតាផងដែរ។

ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីនេះ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ក៏បានជំរុញ និងបំផុសស្មារតីដល់មន្ត្រីរាជការ និងប្រជាពលរដ្ឋចូលរួមដាំស្តារ និងដាំឈើឡើងវិញ ធ្វើអោយប្រសើរឡើង នូវសោភ័ណភាព ទេសភាពធម្មជាតិ បរិស្ថាន ដើម្បីធានាបាននូវការរក្សានិយ័តប្រភពទឹក និងចូលរួមកាត់បន្ថយការឡើងកំដៅនៃភពផែនដី ឬឱនភាពដី និងការប្រែប្រួលអាកាសធាតុក្នុងខេត្តពោធិ៍សាត់យើងផងដែរ ។

សូមជម្រាបជូនដែរថា សម្រាប់ឆ្នាំ២០២៤នេះ ខណ្ឌរដ្ឋបាលព្រៃឈើពោធិ៍សាត់ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមជាមួយ អាជ្ញាធរមូលដ្ឋានពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ និងអង្គការដៃគូរអភិវឌ្ឍន៍នានា បានរួមគ្នាបណ្តុះកូនឈើបានចំនួនប្រមាណ ១៥០០០កូន និងបានចែកចាយកូនឈើ ចំនួន១០០០០ដើម ដល់ប្រជាពលរដ្ឋ វត្តអារាម សាលារៀន និងដាំតាមសាធារណៈនានាផងដែរ។ ក្រៅពីចម្ការឈើ ខណ្ឌរដ្ឋបាលព្រៃឈើ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្ត ក៏បានចងក្រងបង្កើតសហគមន៍ព្រៃឈើចំនួន៩៤កន្លែង គ្របដណ្តប់លើផ្ទៃដីព្រៃចំនួន ១៨.៨៩១ហិកតា ស្ថិតក្នុងភូមិចំនួន ៩៥ ឃុំ២២ ស្រុក/ក្រុងចំនួន៦ ដែលមានសមាជិកសរុបចំនួន១៦.១៩៤គ្រួសារ ក្នុងគោលបំណងលើកទឹកចិត្ត និងការជំរុញការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការការពារដីព្រៃ ព្រៃសហគមន៍ ដោយបានដំណើរការអភិវឌ្ឍន៍សកម្មភាពរៀបចំផែនការគ្រប់គ្រង ការងារល្បាត ការដំាំដំណាំ កសិរុក្ខកម្ម ជីកប្រឡាយតាមក្រវាត់ព្រំប្រទល់ដីព្រៃសហគមន៍ បានចុះសិក្សាស្រាវជ្រាវស្វែងរកទីតាំងដាំឈើនឹងកំណត់សក្តានុពលក្នុងសហគមន៍ព្រៃឈើ និងការដាំដុះឈើឡើងវិញ ព្រមទាំងកំពុងដំណើរការចុះបញ្ជីដីព្រៃសហគមន៍បាន ចំនួន៣១សហគមន៍ព្រៃឈើ គ្របដណ្តប់លើផ្ទៃដី ២.២៣៣ហិកតា និងបាននឹងកំពុងបំពេញឯកសារពាក់ព័ន្ធការចុះបញ្ជីដីព្រៃសហគមន៍ចំនួន១៣កន្លែងថែមទៀត ។

“ រុក្ខទិវា “ គឺជាពិធីបុណ្យដាំដើមឈើ ដែលបានបង្កើតឡើងដោយ ព្រះវររាជបីតា ព្រះបរមរតនកោដ្ឋ ក្នុងឆ្នាំ១៩៥២ ដែលប្រារព្វនៅថ្ងៃទី០៩ ខែកក្កដា ជារៀងរាល់ឆ្នាំ ហើយព្រះអង្គបានបន្សល់ ទុកនូវព្រះរាជបន្ទួលថា “ការចូលរួមចំណែកការពារ និងថែរក្សាព្រៃឈើ ជាកាត្វកិច្ចចាំបាច់ពលរដ្ឋគ្រប់ៗរូប ហើយករណីកិច្ចនេះ គឺតកូន តចៅនិងដើម្បីជួយឱ្យបរិស្ថាន និងអាកាសធាតុមានប្រតីភាពជាវិជ្ជមាន ចំពោះភពផែនដី និងមនុស្សជាតិ ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        121
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        109

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm