លោក Trump គាំទ្រ TikTok ខណៈការបម្រាមរបស់សហរដ្ឋអាមេរិក ខិតកាន់តែជិត

2024/07/18 08:47:57 pm        179

បេក្ខជនប្រធានាធិបតីមកពីបក្សសាធារណរដ្ឋ លោក Donald Trump បាននិយាយថា លោកគាំទ្រកម្មវិធីវីដេអូខ្លី ទីកតុក (TikTok) ខណៈលទ្ធភាពនៃការហាមឃាត់លើអេប (App) នេះខិតកាន់តែកៀក ប្រសិនបើក្រុមហ៊ុនមេរបស់ចិន បៃឌែនស៍ (ByteDance) បរាជ័យក្នុងការលក់ទ្រព្យសម្បត្តិ TikTok របស់សហរដ្ឋអាមេរិក។

លោក Trump បានប្រាប់កម្មវិធីព័ត៌មានធុរកិច្ច ប្លូមប៊ឺក (Bloomberg Businessweek) ក្នុងបទសម្ភាសន៍ដែលបានចេញផ្សាយកាលពីថ្ងៃ អង្គារ (១៦ កក្កដា) ថា «ខ្ញុំគាំទ្រ TikTok ព្រោះយើងត្រូវការការប្រកួតប្រជែង។ បើមិនមាន TikTok ទេក៏នៅតែមាន ហ្វេសប៊ុក (Facebook) និង អ៊ីនស្តាក្រាម (Instagram) ដែរ»។

លោក Trump ពីមុនបានហៅ TikTok ថាជាការគំរាមកំហែង ប៉ុន្តែបន្ទាប់មកបានបង្កើតគណនី TikTok ក្នុងខែមិថុនា។ លោក Trump ដែលបានរិះគន់ Facebook និង Instagram ចំពោះការផ្អាកគណនីលោកអស់ ២ឆ្នាំបន្ទាប់ពីកុបកម្មនៅវិមានកាពីតូល (Capitol) កាលថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១ បានប្រាប់អ្នកសម្ភាសន៍កាលពីខែមិថុនាថា លោកនឹងមិនគាំទ្រឱ្យមានការហាមឃាត់ TikTok ទេ។

ក្នុងពេលធ្វើជាប្រធានាធិបតី លោក Trump បានព្យាយាមហាមឃាត់ TikTok និង វីឆាត (WeChat) ដែលជាកម្មសិទ្ធិរបស់ចិន ក្នុងឆ្នាំ២០២០ ប៉ុន្តែត្រូវបានរារាំងដោយតុលាការ។ នៅខែមិថុនា ឆ្នាំ២០២១ លោកប្រធានាធិបតី Joe Biden បានដកចេញនូវបទបញ្ជាប្រតិបត្តិជំនាន់លោក Trump ទាំងនោះ ប៉ុន្តែក្រោយមកបានចុះហត្ថលេខាកាលពីថ្ងៃទី២៤ ខែមេសា លើច្បាប់ដែលផ្តល់ឱ្យ ByteDance រហូតដល់ថ្ងៃទី១៩ មករា ដើម្បីលក់ TikTok បើមិនដូច្នេះទេនឹងប្រឈមការហាមឃាត់៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        47
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        47
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        43

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm