UN៖ អ៊ីស្រាអែល រារាំងការដឹកជញ្ជូនជំនួយទៅកាន់ក្រុង Wadi ខាងជើង ដោយបានដកយកជំនួយយ៉ាងច្រើន

2024/07/18 08:59:52 pm        160

ក្រុមមនុស្សធម៌របស់អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃពុធថា យោធាអ៊ីស្រាអែល បានបញ្ឈប់បេសកកម្មផ្តល់ជំនួយទាំងអស់ ទៅកាន់ភាគខាងជើងក្រុង Wadi តំបន់ហ្កាហ្សា ដោយរារាំងប្រជាជនហ្កាហ្សារាប់សែននាក់ មិនឲ្យទទួលបានជំនួយមនុស្សធម៌របស់អង្គការសហប្រជាជាតិ។

ការិយាល័យសម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌អង្គការសហប្រជាជាតិ(OCHA) បាននិយាយថា នេះមានន័យថា បុគ្គលិកមនុស្សធម៌ មិនអាចប្រមូលគ្រឿងផ្គត់ផ្គង់ពីចំណុចច្រកចូលភាគខាងជើងក្រុង Erez West បានទេ។

ការិយាល័យសម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌អង្គការសហប្រជាជាតិ(OCHA) និយាយថា ខ្លួនបានសង្កេតឃើញជនភៀសខ្លួនកាន់តែច្រើនឆ្លងកាត់ពីទីក្រុងហ្កាហ្សា ចូលទៅកាន់ទីក្រុង Deir al Balah ដោយមានមនុស្សយ៉ាងហោចណាស់៤៥០នាក់ កាលពីថ្ងៃពុធ បើធៀបទៅនឹងចំនួនជាង ១.០០០នាក់ កាលពីសប្តាហ៍មុន។

អ្នកមកដល់ថ្មីមួយចំនួន បានប្រាប់បុគ្គលិកផ្តល់ជំនួយថា ទាហានអ៊ីស្រាអែល បានបាញ់ទៅលើអ្នកទាំងឡាយណាដែលព្យាយាមឆ្លងកាត់ ដោយបង្ខំឱ្យពួកគេមួយចំនួនបកក្រោយ។ អង្គការ OCHA និយាយថា មានការរាយការណ៍ពីប្រជាជននៅខាងត្បូងក្រុង Wadi តំបន់ហ្កាហ្សាថា មានការបាញ់ប្រហារ ខណៈពេលកំពុងរង់ចាំសាច់ញាតិរបស់ពួកគេ ឆ្លងកាត់ចូលទៅក្នុងទីក្រុង Deir al Balah ។

ការិយាល័យមនុស្សធម៌ បាននិយាយជាថ្មីថា ជនស៊ីវិលនៅតំបន់ហ្កាហ្សា ត្រូវតែបានការពារ ហើយតម្រូវការចាំបាច់របស់ពួកគេត្រូវតែបានបំពេញ នៅគ្រប់ទីកន្លែងដែលពួកគេស្នាក់នៅ។

លោក Philippe Lazzarini ប្រធានទីភ្នាក់ងារផ្តល់ជំនួយសម្រាប់ប្រជាជនប៉ាឡេស្ទីនរបស់អង្គការសហប្រជាជាតិ ដែលត្រូវបានគេស្គាល់ថា ទីភ្នាក់ងារ UNRWA បាននិយាយថា ក្នុងរយៈពេល ១០ថ្ងៃចុងក្រោយនេះ យ៉ាងហោចណាស់សាលារៀនចំនួន៨កន្លែង នៅក្នុងតំបន់ហ្កាហ្សា ត្រូវបានវាយប្រហារ។ លោក និយាយថា ភាគីណាមួយក៏ដោយ មិនត្រូវប្រើប្រាស់សាលារៀន សម្រាប់ការប្រយុទ្ធ ឬគោលបំណងយោធាឡើយ។


អត្ថបទដែលទាក់ទង

នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm        1
សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm        1
រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់

2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm