ប្រមុខ​ការទូត​ចិន​បាន​ប្រាប់​អាមេរិក​ថា ពិភពលោក​ត្រូវ​នាំ​ពួក​តា​លី​បង់​ក្នុង​ជំហរ​វិជ្ជមាន​

2021/08/30 07:36:22 pm        547

​ចិន៖ ក្រសួងការបរទេស​ចិន​បាន​និយាយថា ទីប្រឹក្សា​រដ្ឋ​ចិន និង​ជា​រដ្ឋមន្ត្រីការបរទេស លោក Wang Yi ​បាន​ប្រាប់​រដ្ឋមន្ត្រីការបរទេស​អាមេរិក​ លោក Antony Blinken នៅក្នុង​ការសន្ទនា​តាម​ទូរស័ព្ទ​កាលពី​ថ្ងៃអាទិត្យ​ថា​ សហគមន៍​អន្តរជាតិ​គួរតែ​ចូលរួម​ជាមួយ​មេដឹកនាំ​តា​លី​បង់​ថ្មី​របស់​អា​ហ្វ​ហ្គា​នី​ស្ថាន​ និង​ណែនាំ​ពួកគេ​ក្នុង​ជំហរ​វិជ្ជមាន​។

​លោក​ Wang​ បាន​និយាយ​ថា ខណៈ​គោរព​អធិបតេយ្យភាព​អា​ហ្វ​ហ្គា​នី​ស្ថាន អាមេរិក​គួរតែ​ចាត់វិធានការ​ប្រកបដោយ​ប្រសិទ្ធភាព​ ដើម្បី​ជួយ​អា​ហ្វ​ហ្គា​នី​ស្ថាន​ប្រយុទ្ធ​ប្រឆាំង​ភេរវកម្ម​ និង​បញ្ឈប់​អំពើ​ហិង្សាប្រសើរ​ជាង​លេង​ស្តង់ដារ​ពីរ ឬ​ប្រយុទ្ធ​ប្រឆាំង​ភេរវកម្ម​តាមតែ​ចិត្ត​ខ្លួនឯង ​ដោយ​ព្រមាន​ថា ”​ការ​ដក​ទ័ព​យ៉ាង​តក់ក្រហល់​អាច​ហុច​ឱ្យ​ក្រុម​ភេរ​វករ​ប្រមូល​ផ្តុំ ​ហើយ​ត្រលប់​មកវិញ​កាន់​តែ​ខ្លាំង​ជាង​មុន​”។ ​យោង​តាម​សេចក្ដីថ្លែងការណ៍ លោក Wang បាន​និយាយ​ថា ទីក្រុង​វ៉ាស៊ីនតោន​គួរតែ​ធ្វើការ​ជាមួយ​សហគមន៍​អន្តរជាតិ ​ដើម្បី​ផ្តល់​ជំនួយ​សេដ្ឋកិច្ច​ និង​មនុស្សធម៌​ដល់​អា​ហ្វ​ហ្គា​នី​ស្ថាន ​ជួយ​ឱ្យ​របប​ថ្មី​ដំណើរការ​មុខងារ​រដ្ឋាភិបាល​ជា​ធម្មតា រក្សា​ស្ថិរភាព​សង្គម និង​បញ្ឈប់​ការ​ធ្លាក់​ចុះ​រូបិយប័ណ្ណ និង​លើកស្ទួយ​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​កាន់តែ​ល្អ​ប្រសើរ​ឡើង​។​

​អ្នកនាំពាក្យ​ក្រសួងការបរទេស​អាមេរិក ​លោក Ned Price បាន​និយាយ​នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​មួយ​ថា លោក Blinken និង​លោក Wang បាន​និយាយ​អំពី​ “សារៈសំខាន់​នៃ​សហគមន៍​អន្តរជាតិ​ដែល​ធ្វើ​ឱ្យ​ក្រុម​តា​លី​បង់​ទទួលខុសត្រូវ ​ចំពោះ​ការ​ប្ដេជ្ញា​ចិត្តជា​សាធារណៈ​ដែល​ពួកគេ​បាន​ធ្វើ​ ទាក់ទង​នឹង​ផ្លូវ​ឆ្លងកាត់​ប្រកបដោយ​សុវត្ថិភាព និង​សេរីភាព​ក្នុង​ការ​ធ្វើដំណើរ​សម្រាប់​ជនជាតិ​អា​ហ្វ​ហ្គា​នី​ស្ថាន ​និង​ជនបរទេស​”៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm