គ្រូស្វាយរៀងថា ប៉ះ Young Elephants ជាហ្គេមខុសពីការរំពឹង និងចាត់ទុកជា​មេរៀនត្រៀម ជើងទី២

2024/07/18 09:30:41 pm        526

ការព្យាយាមការពារ និងលេងបាល់វែងរបស់ក្រុមម្ចាស់ផ្ទះ Young Elephants បានក្លាយ​ជាការ​គិត​ខុស​របស់លោក Pep Muñoz គ្រូបង្វឹកក្រុមព្រះខ័នរាជស្វាយរៀង ក្នុងការប្រកួតជើងឯកក្លិប​កំពូល​អាស៊ាន ASEAN Club Champion-Shopee Cup វគ្គជម្រុះជើងទី១ កាលពីរាត្រីថ្ងៃ​ពុធ​កន្លង​ទៅ ទោះបីក្រុមខ្លួន បានទទួលជ័យជម្នះ ៣-២ ក៏ដោយ ។

ថ្លែងប្រាប់ក្រុមការងារ BTV-News ក្រោយដឹកនាំក្រុមត្រឡប់មកដល់កម្ពុជាវិញ នៅរសៀល​ថ្ងៃទី​១៨ ខែកក្កដា លោក Pep Muñoz បានគូសបញ្ជាក់ថា ការលេងរបស់ក្រុមម្ចាស់ផ្ទះ ផ្ទុយពី​ការគិត និងរៀបចំទុកមុន ហើយកាន់តែលំបាក នៅពេលអ្នកចាំទី វីរៈ ដារ៉ា ទទួលការ​ពិន័យ​កាត​ក្រហម ។ យ៉ាងណាលោកសប្បាយចិត្ត ដែលក្រុមបានគ្រប់គ្រងហ្គេមជាថ្មី នៅវគ្គទី២ រហូត​អាច​រកគ្រាប់បាល់ជ័យជម្នះ ។ លោកបានចាត់ទុកនេះគឺជាបទពិសោធន៍ និងមេរៀនមួយ ដើម្បីត្រៀម​ការ​ប្រកួតជើងទី២ នាសប្ដាហ៍ក្រោយ ។

សូមបញ្ជាក់ថា ជំនួបជើងទី១ នៃជើងឯកក្លិបបាល់ទាត់ប្រចាំតំបន់ នៅទីក្រុងវៀងចន្ទន៍ កាលពី​ល្ងាច​ថ្ងៃ​ទី១៧ ខែកក្កដា ឆ្នាំ២០២៤ ក្រុមជើងឯកលីគកំពូលកម្ពុជា ព្រះខ័នរាជស្វាយរៀង បាន​យកឈ្នះក្រុមម្ចាស់ផ្ទះ Young Elephants ៣-២ ។ ការប្រកួតដ៏ជក់ចិត្តនេះ Gabriel Silva ជា​អ្នករកគ្រាប់បាល់នាំមុខឲ្យក្រុមភ្ញៀវ ១គ្រាប់មុន នៅនាទី១៩ មុនព្រះខ័នរាជស្វាយរៀង បាត់​បង់​សមាជិកម្នាក់ គឺអ្នកចាំទី វីរៈ ដារ៉ា ដែលរងការពិន័យកាតក្រហម ដែលនាំឲ្យក្រុមម្ចាស់ផ្ទះ មាន​ឱកាស​រក​បាន ២គ្រាប់នាំមុខវិញ មុនបញ្ចប់វគ្គទី១ ។

ប៉ុន្ដែចូលវគ្គទី២ ព្រះខ័នរាជស្វាយរៀង នៅតែបន្ដដាក់សម្ពាធខ្លាំងលើគូប្រជែង ពិសេស​ក្រោយអ្នកចាំទី Solasak Thilavong រងការពិន័យកាតក្រហមបណ្ដេញចេញ ក្រុមតំណាងកម្ពុជា បាន​ព្យាយាមកៀបសង្កត់ រហូតរកបានគ្រាប់តាមស្មើ នៅនាទី៩០ ដែលធ្វើសម្រេចដោយកីឡាករ Christian Dos Santos ក្រោយការបញ្ជូនពីមិត្ដរួមក្រុម ញាណ សុស៊ីដាន ខណៈនៅចុងម៉ោង កីឡាករចំណូលថ្មី ទើបផ្ទេរពីក្លិប Tiffy Army FC ញាណ សុស៊ីដាន បានញាក់ និងស៊ុតពី​ចម្ងាយ​បំប៉ោង​សំណាញ់ទីក្រុម Young Elephants ១គ្រាប់ទៀត ដើម្បីធានាជ័យជម្នះក្នុងជើងទី១ ឲ្យក្រុមព្រះខ័នរាជស្វាយរៀង មុនការប្រកួតជើងទី២ នាថ្ងៃទី២៤ ខែកក្កដាខាងមុខ ៕


អត្ថបទដែលទាក់ទង

SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am        54
MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        88
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        424

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ

2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am
​SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am
​ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am
​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm