វិស័យឯកជនចាត់ទុកការរៀបចំក្របខណ្ឌដឹកជញ្ជូនតាមផ្លូវទឹកជាការពង្រីកដំណើរសេដ្ឋកិច្ចរយៈពេលវែង

2024/07/18 09:46:51 pm        312

វិស័យឯកជនគាំទ្រការបង្កើតក្របខណ្ឌនៃការអភិវឌ្ឍ និងការគ្រប់គ្រងអាជីវកម្មកំពង់ផែទន្លេ និង​ការតភ្ជាប់បណ្តាញប្រព័ន្ធដឹក ជញ្ជូនតាមផ្លូវទឹកទន្លេជាមួយផ្លូវសមុទ្រ ដែលជាផ្លូវសំខាន់ ដឹក​ជញ្ជូន​បាន​ច្រើន និងបានឆ្ងាយ ជាពិសេសគឺជាការពង្រីកនៅក្នុងដំណើរ សេដ្ឋកិច្ច​រយៈពេល​វែង​របស់​កម្ពុជា។

លោក ជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូននិងខ្សែច្រវ៉ាក់ផ្គត់ផ្គង់នៅកម្ពុជា លើក​ឡើង​ក្នុង​កិច្ចសម្ភាសន៍ជាមួយ BTV ស្តីពីការក្របខណ្ឌនៃការអភិវឌ្ឍ និងការគ្រប់​គ្រង​អាជីវកម្ម​កំពង់​ផែ​ទន្លេ និងការតភ្ជាប់បណ្តាញប្រព័ន្ធដឹក ជញ្ជូនតាមផ្លូវទឹក ទន្លេជាមួយផ្លូវសមុទ្រនៅកម្ពុជា នេះ​ថា ជុំវិញការដឹកជញ្ជូនតាមផ្លូវទឹកនេះ ពិតជាមានសារៈសំខាន់ណាស់ និងបានកំពុងអនុវត្ត ពាស​ពេញពិភពលោក ព្រោះការដឹកជញ្ជូនតាមផ្លូវទឹក គឺដឹកបានច្រើន និងបានឆ្ងាយ ហើយ​មិន​រង​ការ​ប៉ះពាល់ដល់ការខូចខាត់ រចនាសម្ព័ន្ធផ្លូវថ្នល់។

លោកបន្តថា ខណៈដែលកម្ពុជាកំពុងធ្វើពាណិជ្ជកម្មមានកំណើនល្អប្រសើរពីមួយឆ្នាំទៅមួយឆ្នាំ ជា​ពិសេសការកំពុងមាន កំណើននៃការនាំចេញ និង​ស្រប​ពេល​កម្ពុជា​បាននិង​កំពុង​រៀបចំ​នៃ​ការ​ជីក​ព្រែក​ហ្វូណនតេជោនេះ ដូច្នេះការដាក់ចេញក្របខណ្ឌ នៃការអភិវឌ្ឍ និងការគ្រប់​គ្រង​អាជីវកម្ម​កំពង់​ផែទន្លេ និងការតភ្ជាប់​បណ្តាញ​ប្រព័ន្ធ​ដឹក​ជញ្ជូន​តាម​ផ្លូវ​ទឹក​ទន្លេ​ជាមួយ​ផ្លូវ​សមុទ្រ​នៅកម្ពុជា ពិតជាមានសារៈសំខាន់ណាស់ ដើម្បីជំរុញការគ្រប់គ្រងអាជីវកម្មកំពង់ផែទន្លេ ក៏​ដូចជា​បណ្តាញ​ដឹក​ជញ្ជូនតាមផ្លូវទឹកឲ្យ ស្របតាមស្តង់ដារ ដើម្បីជំរុញការ​ដឹកជញ្ជូន​ឱ្យ​បាន​កាន់​តែ​ល្អ​ប្រសើ​រ​ ក៏ដូចជាការស្រូបយកវិនិយោគិនបន្ថែម ដើម្បីបង្កើតទំនុកចិត្ត តាមរយៈនៃ​ការ​ដឹក​ជញ្ជូន​នេះ​។

សូមបញ្ជាក់ថា នៅថ្ងៃ ១៦ កក្កដា នេះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧប​នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជា​ប្រធាន​គណៈកម្មាធិការ​គោល​នយោបាយ​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ បើកកិច្ចប្រជុំ ដើម្បីពិនិត្យ និងពិភាក្សាលើ សេចក្តីព្រាង (ក្របខណ្ឌនៃការអភិវឌ្ឍនិងការគ្រប់គ្រងអាជីវកម្មកំពង់ផែទន្លេ និងការតភ្ជាប់បណ្តាញ ប្រព័ន្ធ​ដឹក​ជញ្ជូន​តាមផ្លូវទឹក ទន្លេជាមួយផ្លូវសមុទ្រនៅកម្ពុជា) ដែលក្របខណ្ឌនេះ មានគោល​បំណង​ពង្រីក និងបង្កើនការប្រើប្រាស់ប្រព័ន្ធដឹកជញ្ជូនតាមផ្លូវ ទឹកទន្លេ តាមរយៈការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ហេដ្ឋា​រចនាសម្ព័ន្ធដឹកជញ្ជូនតាមផ្លូវទឹក លើកកម្ពស់ប្រសិទ្ធភាពសេវាកំពង់ផែ ដោយការ ប្រើ​ប្រាស់​បច្ចេកវិទ្យាទំនើប និងការកាត់បន្ថយចំណាយឡូជីស្ទិក សំដៅរួមចំណែក​ទ្រទ្រង់​ចីរភាព​នៃ​កំណើន​សេដ្ឋកិច្ចកម្ពុជាក្នុងរយៈ ពេលវែង និងបង្កើនសមត្ថភាពប្រកួតប្រជែងក្នុងតំបន់ និង​សកល៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        125
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        110

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm