សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ៖ រាជរដ្ឋាភិបាលមានចក្ខុវិស័យវែងឆ្ងាយ ការពារសុខដុមរមនាខាងសាសនា សុខសន្តិភាពនិងការអភិវឌ្ឍជូនប្រជាពលរដ្ឋ

2024/07/18 10:05:48 pm        49

ភ្នំពេញ ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងកម្មវិធីបុណ្យដង្ហែទៀនព្រះវស្សា និងទេយ្យទាន ប្រគេនព្រះសង្ឃគង់នៅវត្តចំនួន៩ និងអាស្រមចំនួន៧ នៅក្នុងស្រុកលើកដែក ខេត្តកណ្តាល នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤។

ជាពុទ្ធសាសនូបត្ថម្ភក៍ និងជាអ្នកទ្រទ្រង់សាសនាប្រកបទឹកចិត្តជ្រះថ្លាជាទីបំផុត សម្តេចរដ្ឋសភាធិបតី តែងតែរៀបចំទៀនព្រះវស្សា និងទេយ្យទានប្រគេនព្រះសង្ឃគង់តាមទីអារាមនានានៅមុនពេលបុណ្យចូលកាន់ព្រះវស្សាមកដល់។ ពិធីចូលព្រះវស្សា គឺជាបុណ្យមួយដែលមានសារ:សំខាន់ក្នុងព្រះពុទ្ធសាសនា ជាពេលវាលាដ៏សំខាន់សម្រាប់ភិក្ខុសង្ឃ និងសាមណេរបានសិក្សារៀនធម៌វិន័យឱ្យបានខ្ជាប់ខ្ជួនតាមពុទ្ធោវាទ ក្នុងរយ:ពេល០៣ខែ ចាប់ផ្តើមពីថ្ងៃ ០១រោច ខែអាសាឍ ដល់ថ្ងៃ១៥កើត ខែអស្សុជ។ ឆ្លៀតនៅក្នុងឱកាសប្រារព្ធពិធីបុណ្យនេះ សម្តេចប្រធានរដ្ឋសភា បានជួបសំណេះសំណាលជាមួយព្រះសង្ឃ និងប្រជាពលរដ្ឋនៅស្រុកលើកដែក ប្រកបដោយក្តីរលឹកជាទីបំផុត នៅក្នុងនាមដែលសម្តេចបានដឹកនាំក្រុមការងារចុះជួយពលរដ្ឋនៅស្រុកលើកដែកតំាងពីដើមរហូតមមក។ សម្តេចប្រធានរដ្ឋសភា បាននាំនូវការផ្តាំផ្ញើសួរសុខទុក្ខជូនពលរដ្ឋពីសំណាក់ សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ។

ក្នុងកម្មវិធីបុណ្យដែលបានប្រារព្ធធ្វើនៅក្នុងវត្តគិរីរតនារាម ហៅវត្តកំពង់ភ្នំក្នុង ស្ថិតក្នុងឃុំកំពង់ភ្នំ សម្តេចរដ្ឋសភាធិបតី បានថ្លែងអំណរគុណពលរដ្ឋស្រុកលើកដែក ក៏ដូចជាពលរដ្ឋនៅទូទាំងប្រទេស ដែលបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា យ៉ាងច្រើនលើសលប់ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។

សម្តេចរដ្ឋសភាធិបតី បានជម្រាបពលរដ្ឋថា ការបោះឆ្នោតឆ្នាំ២០២៣ ជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តនិងជារបត់ថ្មីរបស់កម្ពុជាក្នុងរយៈពេល៥០០ឆ្នាំរបស់ខ្លួន ពីព្រោះជាការផ្ទេរការដឹកនាំប្រទេសដោយរលូន សន្តិវិធី គ្មានផ្ទុះសង្រ្គាម មិនដូចប្រវត្តិសាស្រ្តកន្លងមកឱ្យតែមានការផ្លាស់ប្តូរ គឺតែងតែផ្ទុះសង្រ្គាមកើតឡើង។ ពលរដ្ឋជាង៨៤% បានចេញទៅបោះឆ្នោត ហើយ៨២.០៣% ស្មើនឹង ៦.៦លាននាក់ បានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។ លទ្ធផលបោះឆ្នោតបែបនេះ ទើបថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាមាន សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាស្ថាបនិកសន្តិភាព និងប្រតិបត្តិករឆ្នើមនាំមកនូវសុខសន្ដិភាពជូនប្រទេសជាតិ បានធ្វើការសម្រេចចិត្តដ៏ត្រឹមត្រូវ ប្រគល់ភារកិច្ចដឹកនាំប្រទេសជាតិជូនទៅឥស្សរជនជំនាន់ក្រោយមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលពោរពេញដោយថាមពល មានចំណេះដឹង សីលធម៌ខ្ពស់ និងមានចក្ខុវិស័យវែងឆ្ងាយ ដឹកនាំប្រទេសជាតិបន្ត ដើម្បីធានាការពារសុខសន្តិភាព និងការអភិវឌ្ឍ ជូនប្រជាពលរដ្ឋបានយូរអង្វែងតរៀងទៅ។

ក្នុងពិធីបុណ្យដ៏ជ្រះថ្លានេះ ព្រះសង្ឃ និងប្រជាពលរដ្ឋនៅស្រុកលើកដែក បានសម្តែងការស្វាគមន៍កក់ក្កៅជាទីបំផុតចំពោះវត្តមានសម្តេចប្រធានរដ្ឋសភា ។ ប្រជាពលរដ្ឋ បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនសម្តេចរដ្ឋសភាធិបតី ឃួន សុដារី ដែលជានិច្ចកាលបានផ្សារភ្ជាប់សុខទុក្ខជាប្រចាំជាមួយពលរដ្ឋនិងបានចាត់ទុកស្រុកលើកដែក ដូចជាស្រុកកំណើតរបស់សម្តេចផ្ទាល់នៅក្នុងនោះសម្តេចបានចូលរួមកសាងសមិទ្ធផលជាច្រើនជូនប្រជាពលរដ្ឋនៅក្នុងស្រុកលើកដែក ទាំងពុទ្ធចក្រនិងអាណាចក្រ។

ក្នុងពិធីដ៏សែនរីករាយ និងប្រកបដោយសទ្ធាជ្រះថ្លានាព្រឹកនេះ សម្តេចបានបូជាទៀនធូប ផ្កាភ្ញី ដល់ព្រះរតនត្រ័យជាទីគោរពសក្ការៈ និងបានប្រគេនទៀនព្រះវស្សា និងទេយ្យទានជាច្រើនមុខប្រគេនព្រះសង្ឃទំាង១៦វត្តនិងអាស្រម និងបានវេរប្រគេនបច័្ចយកសាងវត្ត និងអាស្រមទាំង ១៦ សរុបទឹកប្រាក់ជាង ២៩ លានរៀល និងទេយ្យទាន គ្រឿងឧបភោគបរិភោគ សរុបជាទឹកប្រាក់ ៤០លានរៀល។ ក្នុងនោះដែរ សម្តេចរដ្ឋសភាធិបតី បានឧបត្ថម្ភជូនលោកតាអាចារ្យ លោកយាយជី និងកូនសិស្សព្រះសង្ឃ សរុបជាទឹកប្រាក់ប្រមាណ ៦លានរៀល ឧបត្ថម្ភកងកម្លាំងទាំង ៣ ចំនួន ៤លានរៀល ក្រុមការងារឃុំទាំង ៧ ចំនួន ១៤លានរៀល និងក្រុមការងារស្រុក ២លានរៀល៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm