ខេត្តបាត់ដំបង មិនទាន់មានករណីឆ្លងជំងឺកូវីដ១៩ បំប្លែងថ្មីប្រភេទDelta ក្នុងសហគមន៍ឡើយ

2021/08/30 07:40:59 pm        430

បាត់ដំបង ៖ ទោះបីជាជំងឺកូវីដ១៩ បំប្លែងខ្លួនថ្មីប្រភេទDelta មានការឆ្លងរាលដាលក្នុងសហគមន៍​ខេត្ត​មួយចំនួនរួចទៅហើយ ដែលបង្កឲ្យមានការព្រួយបារម្ភខ្ពស់ ប៉ុន្តែសម្រាប់ខេត្តបាត់ដំបង រហូតមកពេលនេះ មិនទាន់មានករណីឆ្លងជំងឺកូវីដ១៩ ប្រភេទDelta ក្នុងសហគមន៍ឡើយ ។

លោក សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្ត និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តបាត់ដំបង បានថ្លែងប្រាប់​ទូរទស្សន៍BTV ឲ្យដឹងនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១នេះថា សម្រាប់​ខេត្តបាត់ដំបង មិនទាន់​មានការរីករាលដាលឆ្លងមេរោគបម្លែងថ្មីប្រភេទDelta ចូល​ក្នុងសហគមន៍​ឡើយ គឺមានតែករណី​នាំចូល៣៣ករណី និងបានព្យាបាលជាសះស្បើយចំនួន៩ករណី ។

លោកបានឲ្យដឹងទៀតថា សម្រាប់ការរៀបចំព្យាបាលអ្នកកើតកូវីដ១៩ បំប្លែងថ្មីប្រភេទDelta ត្រូវបានធ្វើឡើងយ៉ាងយកចិត្តទុកដាក់ជាទីបំផុត ដោយមានការត្រួតពិនិត្យសុខភាពជាប្រចាំហើយ​ទោះបីជាពួកគាត់បានជាសះស្បើយ ពិនិត្យឃើញលទ្ធផលអវិជ្ជមានមួយលើក ឬក៏ពីរលើកហើយក្ដី ប៉ុន្តែក្រុមគ្រូពេទ្យនៅតែបន្តតាមដានសុខភាពរបស់ពួកគាត់ជាប្រចាំ ដើម្បីប្រាកដថា ពួកគាត់​បានជា​សះស្បើយ​ដាច់មិនមាននាំមេរោគទៅចម្លងក្នុងសហគមន៍។

គួរកត់សម្គាល់ ថា ខេត្តបាត់ដំបងមួយរយៈពេលចុងក្រោយនេះ ករណីឆ្លងកូវីដ១៩ថ្មីមានការថយចុះ ចំណែកករណីជាសះស្បើយ មានការកើនឡើងជាបន្តបន្ទាប់ ដោយសារ រដ្ឋបាលខេត្ត​មានវិធានការ​ច្បាស់លាស់ និងគ្រប់គ្រងស្ថានភាពកូវីដ១៩បានល្អ ។

ចាប់តាំងពីផ្ទុះការរីករាលដាលនៃជំងឺកូវីដ១៩ រហូតមកដល់ពេលនេះខេត្តបាត់ដំបង បានរកឃើញ​អ្នក​ឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៥ ៦១៤នាក់ ព្យាបាលជាសះស្បើយចំនួន ៤ ៧៨៤នាក់ ស្លាប់ចំនួន៧៣នាក់ និងកំពុងសម្រាកព្យាបាលចំនួន៧៥៧នាក់៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm