
ប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងជារដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក សឺហ្គេ ឡាវរ៉ូវ (Sergey Lavrov) បាននិយាយនៅក្នុងកិច្ចប្រជុំស្តីពីមជ្ឈិមបូព៌ា រួមទាំងបញ្ហាប៉ាឡេស្ទីនផងដែរនោះថា ការបិទបាំងផ្នែកការទូតនៃសកម្មភាពរបស់អ៊ីស្រាអែល បានធ្វើឲ្យទីក្រុងវ៉ាស៊ីនតោន ចូលរួមដោយផ្ទាល់ ក្នុងជម្លោះមជ្ឈិមបូព៌ា ក៏ដូចជានៅអ៊ុយក្រែន។
លោកឡាវរ៉ូវ បាននិយាយថា៖«តាមរយៈការផ្តល់នូវការបិទបាំងផ្នែកការទូតសម្រាប់សកម្មភាពរបស់អ៊ីស្រាអែល និងការបញ្ជូនអាវុធ និងគ្រាប់រំសេវ ទីក្រុងវ៉ាស៊ីនតោន និងមនុស្សគ្រប់គ្នា យល់អំពីបញ្ហានេះថា បានពាក់ព័ន្ធដោយផ្ទាល់ នៅក្នុងជម្លោះ ដូចដែលវាកើតឡើងទាក់ទងនឹងស្ថានភាព នៅអ៊ុយក្រែន។ នៅពេលដែលការគាំទ្រនេះ ត្រូវបញ្ចប់ ការបង្ហូរឈាមក៏ នឹងចប់ដែរ។ ទោះជាយ៉ាងនេះក្តី សហរដ្ឋអាមេរិក មិនមានឆន្ទៈ ឬមិនអាចធ្វើដូច្នេះទេ ជាក់ស្តែង រឿងសំខាន់ គឺមិនជួយសង្គ្រោះជីវិតមនុស្សនោះទេ ប៉ុន្តែការធ្វើសមយុទ្ធជាច្រើន ដែលនឹងអាចឲ្យពួកគេ ទទួលបានពិន្ទុបន្ថែម នៅក្នុងយុទ្ធនាការបោះឆ្នោត។

លោក ឡាវរ៉ូវ បានសង្កត់ធ្ងន់ថា៖«ការផ្ទុះឡើងនៃអំពើហិង្សាដែលមិនធ្លាប់មានពីមុនមក នៅមជ្ឈិមបូព៌ា ភាគច្រើន គឺជាផលវិបាកនៃគោលនយោបាយដ៏ល្បីរបស់សហរដ្ឋអាមេរិក នៅក្នុងតំបន់នេះ»។
«នេះគឺជាផលវិបាកនៃទំនាក់ទំនងការទូត ដែល«ប្រសិទ្ធភាព» តំណាងអាមេរិក បានប្រាប់យើងអស់រយៈពេលជិត១០ខែ ដោយទាមទារឲ្យយើងកាត់បន្ថយការងារ នៅលើវេទិកានៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។
លោករដ្ឋមន្ត្រីការបរទេសរុស្ស៊ី ក៏បានបញ្ជាក់ថា៖«សមភាគីអាមេរិករបស់ខ្ញុំ គឺលោក អង់តូនី ប្ល៊ីន ខិន (Antony Blinken) ក៏បានធ្វើការអំពាវនាវបែបនេះដែរ។ យូរៗម្តង [សហរដ្ឋអាមេរិក] បានងាកទៅរកសិទ្ធិវេតូ ដោយរារាំងការអំពាវនាវឲ្យមានបទឈប់បាញ់ជាបន្ទាន់ យូរអង្វែង និងទូលំទូលាយ»។