
បន្ទាប់ពីសង្រ្គាមជិត ៣០ខែជាមួយរុស្ស៊ី ការលំបាករបស់អ៊ុយក្រែននៅលើសមរភូមិ កំពុងកើនឡើង បើទោះបីជាការគាំទ្រដ៏សំខាន់របស់ខ្លួនពីសហរដ្ឋអាមេរិក កំពុងកើនឡើង នៅក្រោមឥទ្ធិពលនៃការផ្លាស់ ប្តូរស្ថានការណ៍នយោបាយក៏ដោយ។
ការពន្យារពេលរយៈពេល ៦ខែ ក្នុងជំនួយយោធាពីសហរដ្ឋអាមេរិក ដែលជាអ្នករួមចំណែកដ៏ធំបំផុតសម្រាប់អ៊ុយក្រែន បានបើកឱកាសសម្រាប់កងកម្លាំងរបស់វិមានក្រឹមឡាំង ដើម្បីរុលចូលទៅខ្សែត្រៀមជួរ មុខ។ ឥឡូវនេះ កងទ័ពអ៊ុយក្រែន កំពុងប្រយុទ្ធក្នុងល្បឿនយឺត ប៉ុន្តែការដណ្តើមបានការគ្រប់គ្រងបន្តិច ម្តងៗដោយកងទ័ពដែលមានចំនួនច្រើនជាង និងបំពាក់អាវុធល្អជាងរបស់រុស្ស៊ី។
អ្នកវិភាគយោធាលោក Michael Kofman នៃវិទ្យាស្ថានស្រាវជ្រាវ Carnegie Endowment បាននិយាយនៅក្នុងគេហទំព័រ នាពេលថ្មីៗនេះថា៖«រយៈពេលពីរឬបីខែទៀត នៅក្នុងឆ្នាំនេះ ប្រហែលជាពិបាកបំផុត សម្រាប់ប្រទេសអ៊ុយក្រែន»។

ការរង់ចាំមើលពីការផ្លាស់ប្តូរស្ថានការណ៍នេះ គឺជាការព្រួយបារម្ភមួយទៀតសម្រាប់អ៊ុយក្រែនថាតើការគាំទ្រផ្នែកនយោបាយ និងយោធារបស់លោកខាងលិច នឹងមានសារៈសំខាន់សម្រាប់ការប្រយុទ្ធរបស់ខ្លួន ដល់ពេលណានោះ?
កាលពីថ្ងៃចន្ទ អតីតប្រធានាធិបតី Donald Trump បានជ្រើសរើសសមាជិកព្រឹទ្ធសភាលោក JD Vance នៃរដ្ឋ Ohio ជាបេក្ខជនឈរឈ្មោះរបស់គាត់សម្រាប់គណបក្សសាធារណរដ្ឋ នៅក្នុងការបោះឆ្នោត នៅខែវិច្ឆិកា ហើយលោក Vance ចង់ឲ្យសហរដ្ឋអាមេរិកចូលរួមដោះស្រាយបញ្ហារបស់ខ្លួន មិនចាំបាច់មានសង្រ្គាមរាប់ពាន់ម៉ាយពីគ្នា ស្ថិតនៅទ្វីបផ្សេងគ្នាទេ ទោះបីជាលោក បាននិយាយថា លោក ពូទីន ខុសក្នុងការឈ្លានពាននេះក៏ដោយ។