ក្រុមអ្នកតវ៉ាកំណែទម្រង់ប្រព័ន្ធកូតា ប្រទេសបង់ក្លាដែស អំពាវនាវឱ្យបិទប្រទេស ក្នុងពេលមានការប៉ះទង្គិចគ្នា

2024/07/18 10:26:01 pm        37

ក្រុមបាតុករនិស្សិត ដែលកំពុងទាមទារឱ្យបញ្ចប់ប្រព័ន្ធកូតាសម្រាប់ការងាររដ្ឋាភិបាល ក្នុងប្រទេសបង់ក្លាដែស នៅថ្ងៃព្រហស្បតិ៍នេះ បានអំពាវនាវឲ្យបិទប្រទេសទាំងស្រុង បន្ទាប់ពីការប៉ះទង្គិចគ្នាខ្លាំង នៅសប្តាហ៍នេះ ដែលបានបណ្តាលឲ្យមនុស្ស៦នាក់ស្លាប់ និងរាប់រយនាក់រងរបួស។ 

ដោយមានកំហឹងទៅនឹងភាពអត់ការងារធ្វើរបស់យុវជន មានចំនួនជិត៣២លាននាក់ ឬការសិក្សាក្នុងចំណោមប្រជាជនចំនួន១៧០លាននាក់ និស្សិតបានជំរុញ ឱ្យលុបចោលកូតាការងារបម្រុងទុក៣០% សម្រាប់គ្រួសារអ្នកតស៊ូដើម្បីសេរីភាព។

អ្នកសម្របសម្រួលការតវ៉ា លោក Nahid Islam បាននិយាយថា យើងនឹងបន្តផែនការរបស់យើងសម្រាប់ការបិទប្រទេសទាំងស្រុង គ្រប់គ្រឹះស្ថានទាំងអស់នឹងត្រូវបិទ។ មានតែមន្ទីរពេទ្យ និងសេវាសង្គ្រោះបន្ទាន់ប៉ុណ្ណោះ ដែលទុកនៅដំណើរការ ដោយសេវាកម្មរថយន្តគិលានសង្គ្រោះ គឺជាមធ្យោបាយដឹកជញ្ជូនតែមួយគត់ ដែលត្រូវបានអនុញ្ញាត។ ការិយាល័យរដ្ឋាភិបាល និងឯកជន ជាច្រើន បើកដំណើរការនៅថ្ងៃព្រហស្បតិ៍នេះ នៅក្នុងរដ្ឋធានីដាកា ដោយមានកង់បី និងម៉ូតូ នៅតាមដងផ្លូវ ទោះបីជារថយន្តក្រុងសាធារណៈ មានចំនួនតិចជាងថ្ងៃធម្មតាក៏ដោយ។

អាជ្ញាធរ បានបិទសាកលវិទ្យាល័យរដ្ឋ និងឯកជនទាំងអស់ ដោយគ្មានពេលកំណត់ ចាប់តាំងពីថ្ងៃពុធ ហើយបានបញ្ជូននគរបាលបង្ក្រាបកុបកម្ម និងកម្លាំងយោធាប៉ារ៉ាការពារព្រំដែន ទៅកាន់បរិវេណសាកលវិទ្យាល័យ ដើម្បីធានាបាននូវច្បាប់ និងសណ្តាប់ធ្នាប់។

ការតវ៉ា គឺជាបញ្ហាប្រឈមដ៏សំខាន់ដំបូងសម្រាប់រដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រី លោកស្រី Sheikh Hasina ចាប់តាំងពីលោកស្រី បានឈ្នះអាណត្តិទីបួនជាប់ៗគ្នា ក្នុងខែមករា នៅក្នុងការបោះឆ្នោតមួយ ដែលត្រូវបានធ្វើពហិការដោយគណបក្សជាតិនិយមបង់ក្លាដែស (BNP) ជាគណបក្សប្រឆាំង។

នៅក្នុងសុន្ទរកថាទៅកាន់ប្រជាជាតិ កាលពីថ្ងៃពុធ លោកស្រី Hasina បានសន្យាថា រដ្ឋាភិបាលរបស់លោកស្រី នឹងបង្កើតគណៈកម្មការតុលាការ ដើម្បីស៊ើបអង្កេតការស្លាប់ បន្ទាប់ពីនគរបាល បានបាញ់គ្រាប់កាំភ្លើង និងឧស្ម័នបង្ហៀរទឹកភ្នែក ដើម្បីបំបែកក្រុមអ្នកតវ៉ា។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm