
ក្រសួងការបរទេសរុស្ស៊ី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថា អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Andrey Rudenko និងឯកអគ្គរដ្ឋទូតកូរ៉េខាងជើងប្រចាំនៅទីក្រុងមូស្គូ លោក Sin Hong-chol បានលើកឡើងពីការព្រួយបារម្ភរបស់ពួកគេចំពោះការប៉ុនប៉ងរបស់អង្គការណាតូ ដើម្បីពង្រីកសកម្មភាពរបស់សម្ព័ន្ធភាពយោធានេះ ទៅកាន់តំបន់អាស៊ីប៉ាស៊ីហ្វិក។

ក្រសួង បាននិយាយថា៖«ក្នុងអំឡុងពេលសន្ទនានោះ ភាគីទាំងពីរ បានផ្លាស់ប្តូរយោបល់លើបញ្ហា សំខាន់ៗនៃរបៀបវារៈអន្តរជាតិ រួមទាំងលទ្ធផលនៃកិច្ចប្រជុំកំពូលរបស់អង្គការណាតូនាពេលថ្មីៗនេះ នៅទីក្រុងវ៉ាស៊ីនតោន។ ភាគីទាំងពីរ បានគូសបញ្ជាក់អំពីលក្ខណៈប្រឈមមុខគ្នាយ៉ាងខ្លាំងនៃការសម្រេចចិត្តដែលបានធ្វើនៅទីនោះ។ ភាគីទាំងពីរ បានសម្តែងការព្រួយបារម្ភទៅលើការព្យាយាមពង្រីកតំបន់ប្រតិបត្តិការរបស់សម្ព័ន្ធភាពយោធានេះ ទៅកាន់តំបន់អាស៊ីប៉ាស៊ីហ្វិក។
ក្រសួង ក៏បានបន្ថែមទៀតថា ក្នុងជំនួបនោះ ភាគីទាំងពីរ ក៏បានពិភាក្សាអំពីទិដ្ឋភាពបច្ចុប្បន្ននៃការពង្រីកបន្ថែមទៀតនៃកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យផ្សេងៗ។