លោក Biden៖ មានតែបញ្ហាសុខភាពប៉ុណ្ណោះ ទើបអាចឲ្យលោកពិចារណាបេក្ខភាពរបស់លោកឡើងវិញ

2024/07/18 10:29:18 pm        36

នៅក្នុងបទសម្ភាសន៍មួយ កាលពីថ្ងៃពុធ (ទី១៧ ខែកក្កដា) ប្រធានាធិបតីអាមេរិក លោក Joe Biden បានព្រលយពាក្យថា លោកនឹងពិចារណាឡើងវិញនូវការសម្រេចចិត្តរបស់លោក ក្នុងការឈរឈ្មោះជាលើកទី២ ប្រសិនបើវេជ្ជបណ្ឌិតប្រាប់លោកថា លោកមានបញ្ហាសុខភាព។

ដោយមានការអំពាវនាវជាបន្តបន្ទាប់ឲ្យលោកបោះបង់ចោលការប្រកួតប្រជែង ហើយនិងការបន្តមានសំណួរទាក់ទងនឹងអាយុ និងភាពរឹងមាំនៃផ្លូវចិត្តរបស់លោក ក្នុងបទសម្ភាសន៍នោះ ពិធីករលោក Ed Gordon របស់ប្រព័ន្ធផ្សព្វផ្សាយ BET News បានសួរលោកប្រធានាធិបតីថា តើមានអ្វីដែលធ្វើឲ្យលោកផ្លាស់ប្តូរគំនិត អំពីការបន្តការប្រកួតប្រជែងដែរ ឬទេ?

លោក Biden បានឆ្លើយតបថា៖ «ប្រសិនបើខ្ញុំមានបញ្ហាសុខភាពមួយចំនួនលេចឡើង។ ប្រសិនបើគ្រូពេទ្យមករកខ្ញុំ ហើយនិយាយថា អ្នកមានបញ្ហានេះ ឬអ្នកមានបញ្ហានោះ។ ប៉ុន្តែយ៉ាងណាក្ដី ខ្ញុំបានបង្កើតកំហុសយ៉ាងធ្ងន់ធ្ងរ ក្នុងការជជែកដេញដោលទាំងមូល»។

ជាមួយគ្នានេះដែរ លោកប្រធានាធិបតីក៏បាននិយាយការពារការសម្រេចចិត្តរបស់លោក ក្នុងការមិនធ្វើជាប្រធានាធិបតីអន្តរកាល និងការឈរឈ្មោះម្តងទៀត ដោយលើកហេតុផលថា ប្រទេសដែលមានការបែកបាក់គ្នា បណ្តាលឲ្យលោកចង់បន្តនៅសេតវិមាន។ លោកបានប្រាប់បន្ថែមថា៖ «នៅមានអ្វីជាច្រើនទៀតដែលត្រូវធ្វើ ហើយខ្ញុំពិតជារារែកណាស់ ក្នុងការដើរចេញពីបញ្ហាទាំងនោះ»។

បញ្ហាអាយុ និងសុខភាពរបស់លោកប្រធានាធិបតី ស្ថិតក្នុងចំណាប់អារម្មណ៍កាន់តែខ្លាំងឡើងៗ ចាប់តាំងពីការធ្វើមិនបានល្អក្នុងការជជែកដេញដោល កាលពីខែមុន ទល់នឹងអតីតប្រធានាធិបតី លោក Donald Trump ដោយសារលោកពិបាកបញ្ចប់គំនិតរបស់លោក ហើយនិយាយដោយសំឡេងខ្សាវៗ ពោលគឺមានសំឡេងស្អក។

គួរបញ្ជាក់ដែរថា នៅក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយ ABC កាលពីដើមខែនេះ លោក Biden បាននិយាយការពារសុខភាពរបស់លោក ហើយបានទទូចថា ការជជែកដេញដោលគ្នាមិនមែនជាការបង្ហាញពីស្ថានភាពធ្ងន់ធ្ងរណាមួយឡើយ ហើយបាននិយាយថា លោកអស់កម្លាំងពីការធ្វើដំណើរបរទេសនាពេលថ្មីៗនេះ៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm