
រដ្ឋមន្ត្រីការបរទេសលោក Cho Tae-yul កាលពីថ្ងៃពុធ បានបង្ហាញពីការប្រុងប្រយ័ត្នជុំវិញការអំពាវនាវដែលកំពុងកើនឡើងនៅក្នុងប្រទេសកូរ៉េខាងត្បូង ដើម្បីឲ្យប្រទេសនេះ មានជម្រើសនុយក្លេអ៊ែរផ្ទាល់ខ្លួន ដោយហៅការការពារដ៏ខ្លាំងក្លាដោយផ្អែកលើសម្ព័ន្ធភាពជាមួយសហរដ្ឋអាមេរិកថា ជាវិធី«គួរឲ្យចង់បានបំផុត»។
លោក Cho បានធ្វើការអត្ថាធិប្បាយ ខណៈដែលគំនិតរបស់កូរ៉េខាងត្បូងដែលពិចារណាលើការកសាងសមត្ថភាពនុយក្លេអ៊ែររបស់ខ្លួន បានទទួលការទាក់ទាញការចាប់អារម្មនៅក្នុងមជ្ឈដ្ឋាននយោបាយ ស្របពេលមានទំនាក់ទំនងយោធាកាន់តែស៊ីជម្រៅរវាងរុស្ស៊ី និងកូរ៉េខាងជើង។

ការផ្តល់យោបល់បែបនេះ ក៏បានទាក់ទាញការយកចិត្តទុកដាក់ផងដែរ បន្ទាប់ពីលោកឧត្តមនាវីឯក Samuel Paparo មេបញ្ជាការនៃទីបញ្ជាការដ្ឋានឥណ្ឌូ-ប៉ាស៊ីហ្វិករបស់សហរដ្ឋអាមេរិក បានប្រាប់អ្នកសារព័ត៌មានកូរ៉េខាងត្បូងថា សម្ព័ន្ធមិត្ត អាចឆ្ពោះទៅមុខ នៅពេលក្រោយ» ដោយផ្អែកលើការវិភាគប្រតិបត្តិការ នៅពេលដែលត្រូវបានសួរអំពីកូរ៉េខាងត្បូងទាក់ទងនឹងនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ។
លោក Cho បានថ្លែងនៅក្នុងសម័យប្រជុំរដ្ឋសភា ជាការឆ្លើយតបទៅនឹងសំណួររបស់សមាជិកសភាថា៖« «បញ្ហាទាំងនោះ ទាក់ទងនឹងសមត្ថភាពនុយក្លេអ៊ែរ ត្រូវការការពិចារណាបន្ថែមទៀត លើសពី (ការកែសម្រួល) កិច្ចព្រមព្រៀងកូរ៉េខាងត្បូង-សហរដ្ឋអាមេរិក ស្តីពីការប្រើប្រាស់ថាមពលនុយក្លេអ៊ែរដោយ សន្តិវិធី។