
នគរបាលតំបន់ បានបញ្ជាក់ប្រាប់សារព័ត៌មានស៊ីនហួតាមទូរស័ព្ទ នៅថ្ងៃព្រហស្បតិ៍នេះថា មនុស្សយ៉ាងហោចណាស់៤នាក់បានស្លាប់ និងជាច្រើននាក់ទៀត ត្រូវបានគេបារម្ភថាជាប់ខ្លួន បន្ទាប់ពីបំណាក់ដី បានកើតឡើងនៅក្នុងរដ្ឋ Karnataka ភាគខាងត្បូងប្រទេសឥណ្ឌា។
បំណាក់ដី បានវាយប្រហារលើផ្លូវជាតិលេខ៦៦ ក្នុងស្រុក Uttara Kannada រដ្ឋ Karnataka ក្នុងពេលមានភ្លៀងធ្លាក់ឥតឈប់ឈរ នៅក្នុងតំបន់នេះ រយៈពេលពីរបីថ្ងៃ កន្លងទៅនេះ។
ការងារជួយសង្គ្រោះ កំពុងត្រូវបានធ្វើឡើងនៅទីតាំងបំណាក់ដី។
នគរបាល បាននិយាយបន្ថែមថា ក្រុមនៃកងកម្លាំងឆ្លើយតបគ្រោះមហន្តរាយជាតិ កងទ័ពជើងទឹកឥណ្ឌា និងឆ្មាំល្បាតឆ្នេររបស់ប្រទេសឥណ្ឌា បានចូលរួមនៅក្នុងការជួយសង្គ្រោះ។

ការរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយ បានដកស្រង់សម្តីអធិការរង ស្រុក Uttara Kannada លោកស្រី Lakshmi Priya ដែលបាននិយាយថា មានបំណាក់ដីធំមួយនៅតំបន់ Shirur តាមបណ្តោយទីក្រុង Ankola ។
មនុស្ស ៧ នាក់ បានបាត់ខ្លួន ខណៈយើងបានរកឃើញសាកសពចំនួន៤នាក់ ប៉ុន្តែមនុស្ស៣នាក់ទៀត នៅបាត់ខ្លួននៅឡើយ។
ក្រុមអ្នកជួយសង្គ្រោះ កំពុងព្យាយាមឈូសឆាយផ្លូវមួយចំហៀង ដើម្បីអាចឱ្យចរាចរណ៍ឆ្លងកាត់ ដែលយើងរំពឹងថា វានឹងរួចរាល់ក្នុងរយៈពេល២៤ម៉ោងទៅ ៤៨ម៉ោង ទៀត ប៉ុន្តែការជីកកកាយទាំងមូល នឹងត្រូវចំណាយពេល។