ក្រុមអ្នកប្រកបរបររត់កង់បី គាំទ្រ និងចូលរួមផ្សព្វផ្សាយគម្រោងព្រែកជីកហ្វូណនតេជោ

2024/07/18 11:10:19 pm        635

ក្រុមអ្នកប្រកបរបររត់កង់បី បច្ចុប្បន្នកំពុងបង្ហាញការសាទរ គាំទ្រ​ចំពោះ​គម្រោង​ព្រែក​ជីក​ហ្វូ​ណន​តេជោ ដែលត្រៀមបើកការដ្ឋានសាងសង់នៅថ្ងៃទី ៥ខែ មិថុនា ឆ្នាំ ២០២៤ខាងមុខនេះ។ ទន្ទឹម​នឹង​ការ​សាទរ ក្រុមអ្នកប្រកបរបររត់កង់បី ក៏បានចូលរួមផ្សព្វផ្សាយ តាមរយៈបិទ Sticker គម្រោង​ព្រែក​ជីកហ្វូនណនតេជោ នៅលើយានជំនិះរបស់ពួកគាត់ផងដែរ។

គម្រោងព្រែកជីកហ្វូណនតេជោ ជាគម្រោងដ៏ធំជាប្រវត្តិសាស្ត្រសម្រាប់កម្ពុជា ដែល​ត្រៀមចា​ប់​ផ្ដើម​បើក​ការដ្ឋានសាងសង់ នៅថ្ងៃទី ៥ខែ សីហា ឆ្នាំ ២០២៤ខាងមុខនេះ។ គម្រោងនេះ កំពុង​ទទួល​បាន​ការសាទរ គាំទ្រយ៉ាងផុសផុលពីប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ គ្រប់ទិសទី​ទូទាំង​ប្រទេស​។

សម្រាប់​ក្រុមអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ ពិសេសអ្នករត់ម៉ូតូកង់បី កំពុងចូលរួមសកម្មភាព បង្ហាញ​ពី​ការសាទរ បង្ហាញពីការគាំទ្រ ផងដែរ។ ក្រុមអ្នករត់កង់បី បានចាប់ផ្ដើមបិទ Sticker ព្រែក​ជីកហ្វូណនតេជោ  នៅលើកង់បីរបស់ខ្លួន ដើម្បីជាផ្នែក​មួយ​ជួយ​ជំរុញ​ការ​ផ្សព្វ​ផ្សាយ​បន្ថែម។ ការគាំទ្រនេះ ដោយសារពួកគេមើលឃើញពិការគិតគូខ្ពស់ របស់រាជរដ្ឋាភិបាល ក្នុង​ការ​បង្កើត​គម្រោងនេះឡើង ដើម្បីបម្រើដល់សេដ្ឋកិច្ចជាតិ។

ទន្ទឹមនឹង​ការគាំទ្រ ពួកគេម្នាក់ចង់ឃើញគម្រោងលេចឡើង និងបញ្ចប់ការសាងសង់ឆាប់ៗ ដើម្បី​អាច​នាំ​ក្រុម​គ្រួសារទៅទស្សនាដោយផ្ទាល់ ពីគម្រោងដ៏មហាអស្ចារ្យនេះ ។

រាជរដ្ឋាភិបាលកម្ពុជា នឹងចាប់ផ្ដើមបើកការដ្ឋានសាងសង់គម្រោងព្រែកជីកហ្វូណន តេជោ នៅថ្ងៃ​ទី៥ ខែសីហា ឆ្នាំ ២២០២៤ខាងមុខនេះ។ តាមបណ្ដាក្រសួងស្ថាប័ន វត្តអារាម ក៏បានត្រៀម​ទូង​ស្គរ ដើម្បីអបអរសាទរ ការចាប់ផ្ដើមផងដែរ។

គម្រោង​ព្រែក​ជីកហ្វូនណនតេជោ ឆ្លងកាត់ខេត្តកណ្ដាល តាកែវ កំពត និងខេត្តកែប ដោយមាន​ទីតាំង​ចាប់ពីព្រែកតាកែវ ឆ្លងកាត់ព្រែកតាឯក ចូលតាមព្រែកតាហ៊ីង និងបន្តរហូត​ដល់​សមុទ្រ​ខេត្តកែប​។

ព្រែកជីកនេះ មានទទឹងខាងលើ ១០០ម៉ែត្រ ទទឹងខាងក្រោម ៨០ម៉ែត្រ និងជម្រៅ ៥,៤ម៉ែត្រ។ ព្រែកជីកហ្វូណនតេជោ នេះមានសន្ទះផ្លូវនាវាចរណ៍មាន៣កន្លែង ស្ពាន ១១កន្លែង ផ្លូវអម​សង​ខាង​ប្រវែង​សរុបប្រមាណ ២០៨គីឡូម៉ែត្រ។ ព្រែកជីកហ្វូណន នឹងក្លាយជាប្រព័ន្ធដឹកជញ្ជូនថ្មី ដ៏សំខាន់ សម្រាប់កម្ពុជា ក្នុងការដឹកជញ្ជូនទំនិញចេញ ចូល រវាងកម្ពុជា និងប្រទេសដទៃ៕អត្ថបទ៖ គឹម ហុក 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm