សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើការណែនាំដល់ក្រសួងស្ថាប័ន ពាក់ព័ន្ធទាំងអស់ ត្រូវពិនិត្យកែសម្រួលនីតិវិធីផ្សេងៗ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ទេសចរអន្តរជាតិ ចូលមកលេងប្រទេសកម្ពុជា ។

ក្នុងឱកាសអញ្ជើញជាអធិបតីពិធីបញ្ចុះបឋមសិលាសាងសង់សារមន្ទីរ សម្តេចព្រះព្រហ្មរតនមុនី ពិន សែម នៅក្នុងវត្តរាជបូណ៌ ក្នុងខេត្តសៀមរាប សម្ដេចធិបតី ហ៊ុន ម៉ាណែត បានណែនាំដល់អគ្គអន្តោ ប្រវេសន៍ជួយសម្របសម្រួលក្នុងការទទួលបដិសណ្ឋារកិច្ចភ្ញៀវទេសចរនៅតាមព្រលានយន្តហោះ និងការបំពេញឯកសារចេញចូលផ្សេងៗតាមប្រព័ន្ធអនឡាញ ។
សម្ដេចធិបតី ក៏បានឱ្យអគ្គអន្តោប្រវេសន៍ធ្វើនិរាករណ៍ចោលអនុក្រឹត្យមួយចំនួន ដែលមិនឆ្លើយ តបក្នុងរយៈពេល៣០ឆ្នាំមកហើយ ដើម្បីសម្រួលដល់ភ្ញៀវទេសចរចូលមកទស្សនា និងស្នាក់នៅក្នុងព្រះរា ជាណាចក្រកម្ពុជា ។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា រាជរដ្ឋាភិបាល កំពុងចរចាបើកច្រកហោះ ហើរបន្ថែមទៀត ជាមួយប្រទេសឥណ្ឌា ហ្វីលីពីន ម៉ាឡេស៊ី ថៃ និងប្រទេសកូរ៉េ ដោយធ្វើការហោះហើរមក ភ្នំពេញ និងខេត្តសៀមរាប ។ រាជរដ្ឋាភិបាល បានគិតគូរទម្លាក់តម្លៃនៃការដឹកជញ្ជូនយន្តហោះណាដឹក បាន៨០ភាគរយ និងតម្លៃចុះចតថោក ហើយរដ្ឋសុខចិត្តខាតចំណូលមួយចំនួន ដើម្បីទាក់ទាញទេសចរ មកទស្សនាកម្ពុជាឱ្យបានច្រើន ៕ អត្ថបទ៖ នីតា