រាជរដ្ឋាភិបាល នីតិកាលទី៧ បន្តមានការប្តេជ្ញាចិត្តខ្ពស់ ក្នុងការលើកកម្ពស់សិទ្ធិមនុស្ស និងពង្រឹងនីតិរដ្ឋនៅកម្ពុជា

2024/07/19 12:19:51 am        83

កែប៖ លោក រ៉ូ ប៊ីនណៃ សមាជិកគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម បានថ្លែងថា រាជរដ្ឋាភិបាល នីតិកាលទី៧ ក្រោមមគ្គុទេ្ទសក៍ដឹកនាំប្រកបដោយភាពស្វាហាប់ និងពោពេញដោយបញ្ញាញាណ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បន្តមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការលើកកម្ពស់សិទ្ធិមនុស្ស និងពង្រឹងនីតិរដ្ឋ នៅកម្ពុជា ក្នុងនោះការប្រយុទ្ធប្រឆាំងទារុណកម្មក៏ត្រូវបានយកចិត្តទុកដាក់ខ្ពស់ អនុលោមតាមយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាល និងសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស។ 

លោកបានបន្តថា ក្នុងនាមជារដ្ឋសមាជិកអង្គការសហប្រជាជាតិ ព្រះរាជាណាចក្រកម្ពុជា បានចូលជារដ្ឋភាគីនៃលិខិតតុបករណ៍អន្តរជាតិស្តីពីសិទ្ធិមនុស្សសំខាន់ៗចំនួន ០៨ ក្នុងចំណោម ០៩ ហើយបានបង្កើតយន្តការជាច្រើនដើម្បីអនុវត្តយ៉ាងខ្ចាប់ខ្ជួន ជាក់ស្តែង រាជរដ្ឋាភិបាលបានបង្កើតគណៈកម្មាធិការជាតិប្រឆាំងទារុណកម្មដែលមានឯករាជ្យភាពក្នុងការបំពេញមុខងារ ដើម្បីធ្វើជាសេនាធិការលើការងារប្រយុទ្ធប្រឆាំងទារុណកម្ម។ ទាំងនេះ បានឆ្លុះបញ្ចាំងឱ្យឃើញថា រាជរដ្ឋាភិបាលកម្ពុជា មានឆន្ទៈយ៉ាងមុះមុត ក្នុងការគោរព ការពារ និងលើកកម្ពស់សិទ្ធិមនុស្សនៅកម្ពុជា ព្រមទាំងបានបំពេញកាតព្វកិច្ចរបស់ខ្លួនយ៉ាងពេញលេញ ក្នុងនាមជារដ្ឋភាគី នៃអនុសញ្ញាប្រឆាំងទារុណកម្មរបស់អង្គការសហប្រជាជាតិ ក៏ដូចជាលិខិតតុបករណ៍អន្តរជាតិនានាដែលកម្ពុជាបានផ្តល់សច្ចាប័ន។ 

លោកបានបន្ថែមថា ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម ត្រូវបានប្រគល់តួនាទី និងភារកិច្ចជាច្រើន ក្នុងនោះ គឺការចុះផ្សព្វផ្សាយអប់រំ ចុះស៊ើបអង្កេតករណីជាក់ស្តែង និងចុះត្រួតពិនិត្យជាទៀងទាត់តាមបណ្តាពន្ធនាគារ កន្លែងឃាត់ខ្លួនរបស់នគរបាលយុត្តិធម៌ និងកន្លែងដកហូតសេរីភាពផ្សេងទៀតទូទាំងប្រទេស សំដៅបង្ការ ទប់ស្កាត់ និងប្រឆាំងទារុណកម្មគ្រប់ទម្រង់ ដើម្បីពង្រឹងកិច្ចការពារជនទាំងឡាយដែលត្រូវបានដកហូតសេរីភាពឱ្យរួចផុតពីទារុណកម្ម ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ច្បាប់ជាតិ និងលិខិតបទដ្ឋានអន្តរជាតិ ជាធរមាន។ 

លោក រ៉ូ ប៊ីនណៃ លើកឡើងបែបនេះ ក្នុងឱកាសដែលលោក អញ្ជើញ ប្រកាសបើកវគ្គបណ្តុះ​បណ្តាល និងអប់រំផ្សព្វផ្សាយស្តីពីមូលដ្ឋានគ្រឹះនៃគោលការណ៍សិទ្ធិមនុស្សសម្រាប់មន្រ្តីអនុវត្តច្បាប់ និងតួនាទីភារកិច្ចរបស់​គណៈ​កម្មាធិការជាតិប្រឆាំងទារុណកម្ម នៅខេត្តកែប នាព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ នេះ។ 

ក្នុងឱកាសនោះ លោក រ៉ូ ប៊ីនណៃ បានផ្តាំផ្ញើឱ្យសិក្ខាកាមទាំងអស់ខិតខំយក​ចិត្តទុកដាក់ក្រេបយកចំណេះដឹងពីវគ្គអប់រំផ្សព្វផ្សាយនេះ ហើយទៅចែករំលែកបន្តដល់មន្រ្តីថ្នាក់ក្រោម ដើម្បីជាប្រយោជន៍ក្នុងការបំពេញការងារប្រចាំថ្ងៃប្រកបដោយប្រសិទ្ធភាពខ្ពស់ ជូនរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋ។ 

ជាមួយគ្នានោះ លោកបានថ្លែងកោតសរសើរដល់អាជ្ញាធរពាក់ព័ន្ធដែលបានខិតខំបំពេញតួនាទីភារកិច្ចរបស់ខ្លួនបានយ៉ាងល្អប្រសើរប្រកបដោយការទទួលខុសត្រូវខ្ពស់នាពេលកន្លងមក ដែលជាការចូលរួមចំណែកលើកមុខមាត់រាជរដ្ឋាភិបាលលើឆាកអន្តរជាតិ ក្នុងវិស័យសិទ្ធិ​មនុស្ស។ 

សូមបញ្ជាក់ផងដែរថា វគ្គ​បណ្តុះបណ្តាល និងអប់រំផ្សព្វផ្សាយនេះ ត្រូវបានសហការរៀបចំឡើងដោយគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម និងរដ្ឋបាលខេត្តកែប ក្រោមអធិបតីភាពរបស់ លោក នុត សាអាន ប្រធានគណៈកម្មាធិការជាតិ​ប្រឆាំង​ទា​រុណកម្ម ដោយមានការអញ្ជើញចូលរួមពី លោក សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប

តំណាងមកពីការិយាល័យឧត្តមស្នងការអង្គការ​សហប្រជាជាតិ​ទទួល​បន្ទុកសិទ្ធិមនុស្សនៅកម្ពុជា

លោកអភិបាលរង​ខេត្ត តំណាងមកពី សាលាដំបូង តំណាងអយ្យការអមសាលាដំបូងខេត្ត ស្នងការដ្ឋាននគរបាលខេត្ត កងរាជអាវុធហត្ថខេត្ត ពន្ធនាគារ និងអាជ្ញាធរពាក់ព័ន្ធចំណុះរដ្ឋបាលខេត្តកែបសរុបចំនួនជាង១០០ នាក់។ 

គោលបំណងនៃវគ្គបណ្តុះបណ្តាល និងអប់រំផ្សព្វផ្សាយ គឺដើម្បីចែករំលែកចំណេះ​ដឹង បទពិសោធន៍ និងការអនុវត្តល្អលើការងារបង្ការ ទប់ស្កាត់ និងប្រឆាំងទារុណកម្ម សំដៅលើកកម្ពស់ការយល់ដឹង និងសមត្ថ​ភាព​របស់អាជ្ញាធរមានសមត្ថកិច្ច និងតួអង្គពាក់ព័ន្ធនានា ដើម្បីពង្រឹងការអនុវត្តច្បាប់ឱ្យកាន់តែមានប្រសិទ្ធភាព និងប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ គោរពសិទ្ធិមនុស្ស និងគ្មានទារុណកម្ម ក្រោមតំបូលសន្តិភាពនៃកម្ពុជា៕ អត្ថបទ៖ កុម្ភះ

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm