
វិមានក្រឹមឡាំងនិយាយនៅថ្ងៃព្រហស្បតិ៍នេះថា រុស្ស៊ីចាត់ទុកផែនការណាមួយនៃការបង្ហាញវត្តមានអចិន្រ្តៃយ៍របស់នាវាចម្បាំងអង្គការណាតូនៅក្នុងសមុទ្រខ្មៅ គឺជាការគំរាមកំហែង និងជាការផ្តល់ការរួមចំណែករបស់ក្រុមសម្ព័ន្ធមិត្តមួយនេះ នៅក្នុងសង្រ្គាមអ៊ុយក្រែន ។
អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov និយាយថា រុស្ស៊ី នឹងចាត់វិធានការទាំងអស់ ដើម្បីធានាដល់សន្តិសុខរបស់ខ្លួន ។
លោក Peskov និយាយប្រាប់ក្រុមអ្នកសារព័ត៌មានថា ជាការពិតណាស់ថា វត្តមានប្រមូលផ្តុំរបស់នាវាណាតូ ពួកយើងចាប់អារម្មណ៍លើប៊ុលហ្គារី និងរ៉ូម៉ានី គឺជារដ្ឋតំបន់ឆ្នេរដែលជាសមាជិករបស់សម្ព័ន្ធមិត្តណាតូ ហើយវត្តមានមួយនេះ ជាពិសេសនៅក្នុងស្ថានភាពបច្ចុប្បន្ន វាគឺជាការគំរាមកំហែងបន្ថែមទៀតដល់រុស្ស៊ី ។
លោកបញ្ជាក់ថា ច្បាស់ណាស់ថា រុស្ស៊ី នឹងចាត់វិធានការទាំងអស់ ដើម្បីធានាដល់សន្តិសុខរបស់ខ្លួន ៕