បង់ក្លាដែស ផ្អាកដំណើរការអ៊ីនធឺណិតតាមទូរសព្ទ ខណៈនគរបាលបាញ់ឧស្ម័នបង្ហូរទឹកភ្នែកដាក់បាតុករ

2024/07/19 12:34:13 am        32

នគរបាល នៅថ្ងៃព្រហស្បតិ៍ (ទី១៨ ខែកក្កដា) នេះ បានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក ដើម្បីបំបែកក្រុមបាតុករ ក្នុងប្រទេសបង់ក្លាដែស ខណៈដែលអាជ្ញាធរបានផ្ដាច់សេវាអ៊ីនធឺណិតតាមទូរសព្ទខ្លះៗ ស្របពេលដែលការប៉ះទង្គិចដោយហិង្សា ដែលបានបណ្ដាលឲ្យមនុស្ស ៦នាក់ ស្លាប់ និងរាប់រយនាក់ទៀត រងរបួសក្នុងសប្តាហ៍នេះ មិនមានសញ្ញាថមថយនោះឡើយ។

ហាង និងការិយាល័យជាច្រើន បានបើកដំណើរការ នៅក្នុងរដ្ឋធានី Dhaka ប៉ុន្តែមានរថយន្តក្រុងតិចជាងមុន នៅតាមដងផ្លូវ ដោយសារមានការអំពាវនាវឲ្យបិទទូទាំងប្រទេសពីនិស្សិត ដែលទាមទារឲ្យលុបចោលកូតាបម្រុងទុក ៣០ភាគរយ ទទួលបានការឆ្លើយតបតិចតួច។

នគរបាលបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក ដើម្បីបំបែកក្រុមនិស្សិតដែលគប់ដុំថ្ម និងដែលបានបិទផ្លូវហាយវេដ៏សំខាន់មួយ នៅក្នុងទីក្រុងកំពង់ផែភាគខាងត្បូង Chittagong ខណៈដែលសេវាទូរសព្ទចល័ត ត្រូវបានផ្អាក ដោយភាគច្រើន នៅទូទាំងប្រទេសអាស៊ីខាងត្បូងមួយនេះ។

អនុរដ្ឋមន្ត្រីក្រសួងព័ត៌មានវិទ្យា លោក Zunaid Ahmed Palak បានប្រាប់អ្នកសារព័ត៌មានថា៖ «អ៊ិនធឺណិតតាមទូរសព្ទចល័ត ត្រូវបានផ្អាកជាបណ្ដោះអាសន្ន ដោយសារមានការបង្កើតឡើងនូវពាក្យចចាមអារ៉ាម និងស្ថានការណ៍មិនមានស្ថិរភាពជាច្រើន នៅលើបណ្ដាញសង្គម»។ លោកបានបន្ថែមថា សេវានឹងត្រូវបានភ្ជាប់ឲ្យដំណើរការឡើងវិញ នៅពេលស្ថានការណ៍វិលមករកភាពប្រក្រតីដូចដើម។

គួរបញ្ចាក់ថា ការតវ៉ាគឺជាបញ្ហាប្រឈមដ៏ធំដំបូង ចំពោះរដ្ឋាភិបាលរបស់លោកស្រីនាយករដ្ឋមន្ត្រី Sheikh Hasina ចាប់តាំងពីលោកស្រី បានឈ្នះអាណត្តិទី ៤ ជាប់ៗគ្នា កាលពីខែមករា នៅក្នុងការបោះឆ្នោតមួយដែលត្រូវបានធ្វើពហិការដោយគណបក្សប្រឆាំងរបស់ប្រទេស គឺគណបក្សជាតិនិយមបង់ក្លាដែស (BNP)។

ដោយសារក្រេវក្រោធនឹងភាពអត់ការងារធ្វើរបស់យុវជន ដោយមានអ្នកគ្មានការងារ ឬបោះបង់ការសិក្សាចំនួនរហូតដល់ទៅ ៣២លាននាក់ ក្នុងចំណោមប្រជាជន ១៧០លាននាក់នោះ ពួកនិស្សិតកំពុងជំរុញឲ្យលុបចោលកូតាបម្រុងទុក ៣០ភាគរយ សម្រាប់គ្រួសារអ្នកតស៊ូ ដើម្បីសេរីភាព៕

អត្ថបទដែលទាក់ទង

សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm        1
រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm        1
អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព

2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm