
រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក សឺហ្គេ ឡាវរ៉ូវ (Sergey Lavrov) បាននិយាយនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាស្តីពីស្ថានភាពនៅមជ្ឈិមបូព៌ាថា អ៊ីស្រាអែល បន្តបង្កើនការសាងសង់នៅលើកន្លែងតាំងទីលំនៅខុសច្បាប់ ដោយរំលោភលើលក្ខខណ្ឌរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។
លោកបានគូសបញ្ជាក់ថា៖«ស្ថានភាពនៅតំបន់វេសបែង និងនៅទីក្រុងហ្ស៊េរុយសាឡឹមខាងកើត មានការលំបាកខ្លាំង។ ការវាយឆ្មក់ដោយកម្លាំងទាហានអ៊ីស្រាអែល និងការឈ្លានពានរបស់អ្នកតាំងលំនៅ បន្តនៅទីនោះ ដែលមានអ្នកស្លាប់ និងរងគ្រោះទាំងសងខាង»។ «នៅក្នុងការរំលោភលើសេចក្តីសម្រេចលេខ២៣៣៤ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ អ៊ីស្រាអែលមិនត្រឹមតែបរាជ័យ ក្នុងការកាត់បន្ថយប៉ុណ្ណោះទេ ប៉ុន្តែតាមពិតទៅ បង្កើនការសាងសង់នៅលើកន្លែងតាំងទីលំនៅខុសច្បាប់។

លោក ឡាវរ៉ូវ បានកត់សម្គាល់ជាពិសេសថា បន្ថែមពីលើការដកហូតដី និងការបំផ្លិចបំផ្លាញផ្ទះសម្បែងរបស់ប៉ាឡេស្ទីន អ៊ីស្រាអែល អនុវត្ត«ការផ្តល់ភាពស្របច្បាប់ដល់ន្លែងតាំងលំនៅឋានរបស់អ្នកស្រុក (អ្នកតាំងទីនៅ)ដែលការសាងសង់របស់ពួកគេ ត្រូវបានចាត់ទុកថា ខុសច្បាប់ ដោយច្បាប់របស់អ៊ីស្រាអែល។
រដ្ឋមន្ត្រីការបរទេសរុស្ស៊ីរូបនេះ បានបញ្ជាក់ថា សកម្មភាពរបស់អ៊ីស្រាអែលឯកតោភាគីបែបនេះ គឺជាការបំពានយ៉ាងធ្ងន់ធ្ងរលើកាតព្វកិច្ចរបស់អ៊ីស្រាអែលក្នុងនាម ជារដ្ឋកាន់កាប់។