បក្សកុម្មុយនីស្តចិន ដកអតីតរដ្ឋមន្ត្រីការបរទេស និងការពារជាតិ ចេញពីស្ថាប័នកំពូល

2024/07/18 05:39:26 pm        50

ទីភ្នាក់ងារសារព័ត៌មាន Xinhua បានរាយការណ៍ថា បក្សកុម្មុយនីស្តចិន នៅថ្ងៃព្រហស្បតិ៍ (ទី១៨ ខែកក្កដា) នេះ បានទទួលយកលិខិតលាលែងពីតំណែងរបស់អតីតរដ្ឋមន្ត្រីការបរទេស លោក Qin Gang ពីគណៈកម្មាធិការមជ្ឈិមរបស់បក្ស អំឡុងកិច្ចប្រជុំដ៏សំខាន់មួយរបស់ស្ថាប័នប្រតិបត្តិកម្រិតកំពូលបំផុតរបស់បក្ស។

ជាមួយគ្នានេះ គណៈកម្មាធិការមជ្ឈិម បានឲ្យដឹងថា ខ្លួនបានសម្រេចដកអតីតរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Li Shangfu ក៏ដូចជាអតីតមេបញ្ជាការកងកម្លាំងរ៉ុក្កែតរបស់ PLA (កងទ័ពរំដោះប្រជាជន) គឺលោក Li Yuchao ពីបទ «បំពានវិន័យ និងច្បាប់យ៉ាងធ្ងន់ធ្ងរ» ដែលជាការប្រើពាក្យឲ្យស្រាលជាងពាក្យប្រព្រឹត្តអំពើពុករលួយ។

លោក Li Shangfu ត្រូវបានដកចេញពីបក្សកុម្មុយនីស្ត ក្នុងខែមិថុនា ក្រោមការចោទប្រកាន់ពីបទស៊ីសំណូក ខណៈដែលកងទ័ពរំដោះប្រជាជនចិន (PLA) អនុវត្តដំណើរការប្រឆាំងអំពើពុករលួយយ៉ាងទូលំទូលាយ ដែលបានពាក់ព័ន្ធនឹងអតីតរដ្ឋមន្ត្រីការពារជាតិ ២រូប និងឧត្តមសេនីយ៍ជាន់ខ្ពស់ ៩នាក់។

ចំណែកលោក Qin ត្រូវបានដកចេញពីតំណែងជារដ្ឋមន្ត្រីការបរទេសភ្លាមៗ នៅក្នុងខែកក្កដា ឆ្នាំ២០២៣ បន្ទាប់ពីបានបំពេញតួនាទីអស់រយៈពេល ៧ខែ ហើយមិនត្រូវបានគេឃើញជាសាធារណៈនោះឡើយ ចាប់តាំងពីពេលនោះមក។ 

ដោយឡែកលោក Li ត្រូវបានបញ្ចប់តំណែងជារដ្ឋមន្ត្រីការពារជាតិ កាលពីខែតុលាឆ្នាំមុន ដោយគ្មានការពន្យល់ទាំងអស់ មុនពេលត្រូវបានដាក់ឲ្យស្ថិតនៅក្រោមការស៊ើបអង្កេត ពាក់ព័ន្ធនឹងអំពើពុករលួយ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm        1
ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1
ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am