
នៅថ្ងៃព្រហស្បតិ៍នេះ ក្រុមនគរបាលបង្រ្កាបកុបកម្ម និងទាហានប៉ារ៉ា បានដើរល្បាតដងផ្លូវគ្មានមនុស្សម្នា ស្ថិតក្នុងទីក្រុងដាកា ប្រទេសបង់ក្លាដែស ស្របពេលក្រុមបាតុករជានិស្សិត បានអំពាវនាវឲ្យបិទប្រទេស បន្ទាប់ពីការប៉ះទង្គិចគ្នាក្នុងសប្តាហ៍នេះ បានសម្លាប់មនុស្ស ៦នាក់ និងមនុស្សរាប់រយនាក់ផ្សេងទៀត រងរបួស ។
កំហឹងបង្កឡើងដោយសារការគ្មានការងារធ្វើរបស់ក្រុមយុវជន ធ្វើឲ្យមនុស្សជិត ៣២លាននាក់ លែងមានការងារធ្វើ ឬទទួលបានការអប់រំ នៅក្នុងចំណោមពលរដ្ឋ ១៧០លាននាក់នោះ ក្រុមនិស្សិត បានទាមទារឲ្យលុបចោលហត្ថពលកម្ម(កូតា) ។
អគាររដ្ឋាភិបាលមួយចំនួន និងការិយាល័យឯកជន បានបើកទ្វារនៅថ្ងៃព្រហស្បតិ៍ នៅទីក្រុងដាកា ក្នុងនោះរថយន្តមានកំណត់ បានធ្វើចរាចរណ៍នៅលើដងផ្លូវ ។

ក្រុមអាជ្ញាធរ បានបិទសាកលវិទ្យាល័យរដ្ឋ និងឯកជនចាប់ពីថ្ងៃពុធម្សិលមិញ ហើយនិងបានបញ្ជូនក្រុមនគរបាលបង្រ្កាបកុបករ និងកងកម្លាំងឆ្មាំព្រំដែនទៅកាន់បរិវេនសាកលវិទ្យាល័យ ដើម្បីធានាដល់ច្បាប់សណ្ឋាបធ្នាប់ ។
ការប៉ះទង្គិចគ្នាផ្សេងទៀត ត្រូវបានគេរាយការណ៍ផងដែរថា បានកើតឡើងនៅតាមតំបន់ជាច្រើនផ្សេងទៀតនៅទីទាំងប្រទេស ក្នុងនោះរដ្ឋាភិបាលបង់ក្លាដែស បានបិទប្រព័ន្ធអ៊ិនធឺណិតចល័តទាំងស្រុង ៕