
ស្របពេលដែលរលកកម្តៅវាយប្រហារប្រទេសក្រូអាតក្នុងសប្តាហ៍នេះ ភ្ញៀវទេសចររាប់ម៉ឺននាក់ បានសម្រុកធ្វើដំណើរកម្សាន្តទៅកាន់សមុទ្រអាឌ្រីអាទិកដែលក្តៅខុសពីធម្មតា ជាទីដែលសីតុណ្ហភាពហក់ឡើងខ្ពស់បំផុត ត្រូវបានគេរាយការណ៍ថា ។
កាលពីថ្ងៃចន្ទកន្លងទៅ សីតុណ្ហភាពសមុទ្រនៅជុំវិញទីក្រុង Dubrovnik បានឡើងខ្ពស់បំផុតគ្រប់ពេលវេលា ២៩,៧អង្សាសេ ។
លោក Ivica Vilibic គឺជាអ្នកសិក្សាមហាសមុទ្រនៅវិទ្យាស្ថាន Rudjer Boskovic ស្ថិតក្នុងទីក្រុង Split ថ្លែងថា សមុទ្រអាឌ្រីអាទិកទាំងមូល មានសីតុណ្ហភាពប្រហែល ៥អង្សាសេខ្ពស់ជាងកម្រិតមធ្យមសម្រាប់ពេលនេះប្រចាំឆ្នាំ ។
លោកបន្តថា សីតុណ្ហភាពទឹកសមុទ្រឡើងក្តៅ ទាក់ទាញសត្វដែលចូលចិត្តទឹកក្តៅ ប៉ុន្តែវាបង្កគ្រោះថ្នាក់ដល់ពពួកសត្វចូលចិត្តទឹកប្រជាក់ផងដែរ ។

អ្នកស្រី Jasmin Babarovic និងលោក Azer Bilkic គឺជាភ្ញៀវទេសចរមកពីប្រទេសបូស្នៀ បាននិយាយថា ដូចគ្នាឃើញស្រាប់ហើយថា ពួកយើងមិនអាចសូម្បីតែចេញពីទឹកសមុទ្រ ។
នៅថ្ងៃព្រហស្បតិ៍នេះ តំបន់បាល់កង់ និងតំបន់ជាច្រើននៅអឺរ៉ុប បានជួបប្រទះរលកកម្តៅរយៈពេលយូរ ពេលដែលសីតុណ្ហភាពកើនឡើងដល់ជិត ៤០អង្សាសេ ។
នៅក្នុងរដ្ឋធានី Belgrade របស់ប្រទេសស៊ែរប៊ី គេបានរកឃើញសីតុណ្ណភាពខ្ពស់បំផុតពុំធ្លាប់មានប្រចាំខែកក្កដា ពេលដែលសីតុណ្ហភាពកើនឡើងដល់ ៣៨,៤ អង្សាសេ ៕