អ្នកសារព័ត៌មានមកពីស្ថាប័នផ្សេងៗគ្នា ៧០រូប ចូលរួមវេទិកាចែករំលែកព័ត៌មានក្នុងវិស័យធានារ៉ាប់រងនៅកម្ពុជា

2024/07/19 01:14:39 am        103

ភ្នំពេញ ៖ ក្លឹបអ្នកកាសែតកម្ពុជា និងសមាគមធានារ៉ាប់រងនៅកម្ពុជា នៅថ្ងៃទី១៨ កក្កដា ឆ្នាំ២០២៤នេះ បានសហការគ្នារៀបចំវេទិកាចែករំលែកព័ត៌មានអំពីបច្ចុប្បន្នភាពនៃទីផ្សារធានារ៉ាប់រងនៅកម្ពុជា ដើម្បីផ្តល់ឱកាសដល់អ្នកសារព័ត៌មានបានស្វែងយល់បន្ថែមទៀតអំពីព័ត៌មានថ្មីៗចុងក្រោយ និងជាជំនួយស្មារតីដល់ការសសេរអត្ថបទ និងការផ្សព្វផ្សាយអំពីវិស័យធានារ៉ាប់រងទៅកាន់សាធារណជនប្រកបដោយប្រសិទ្ធភាព និងភាពត្រឹមត្រូវ។

​វេទិកាចែករំលែកព័ត៌មាន «អំពីបច្ចុប្បន្នភាព នៃទីផ្សារធានារ៉ាប់រងនៅកម្ពុជា» នេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម ប៊ូ ច័ន្ទភីរូ អគ្គនាយកនិយ័តករធានារ៉ាប់រងនៅកម្ពុជា និងមានការអញ្ជើញចូលរួមពី លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា, លោក ហ៊ុយ វ៉ាថារ៉ូ ប្រធានសមាគមធានារ៉ាប់រងកម្ពុជា និងមានការចូលរួមពីអ្នកសារព័ត៌មានចំនួនប្រមាណ ៧០នាក់ មកពីស្ថាប័នផ្សេងៗគ្នាចំនួន៥៨ស្ថាប័ន នៅសណ្ឋាគារហ៊្វែរហៀល បាយ ម៉ាវៀត ភ្នំពេញ។

ក្នុងកម្មវិធីនេះ លោក ហ៊ុយ រ៉ាថារ៉ូ បានលើកឡើងថា វេទិកានេះ ការចែករំលែកព័ត៌មានអំពីវិស័យធានារ៉ាប់រងនេះ មិនត្រឹមតែរួមចំណែកពង្រឹងសមត្ថភាពរបស់អ្នកសារព័ត៌មានទេ ប៉ុន្តែក៏នឹងរួមចំណែកក្នុងការបន្តលើកកម្ពស់គុណភាព ប្រសិទ្ធិភាព និងវិសាលភាព នៃការផ្សព្វផ្សាយព័ត៌មានទាក់ទងទៅនឹងទីផ្សារធានារ៉ាប់រងកាន់តែទូលំទូលាយបន្ថែមទៀត។ លើសពីនេះទៀត នឹងអាចជះឥទ្ធិពលវិជ្ជមានដោយប្រយោលទៅកាន់សាធារណជន តាមរយៈគុណភាពព័ត៌មានដែលនឹងត្រូវផ្សព្វផ្សាយចេញទៅ។

នៅក្នុងពិធីបើកវេទិកានេះ ឯកឧត្តម ប៊ូ ច័ន្ទភីរូ បានចាត់ទុកអ្នកសារព័ត៌មានថា គឺជាបុគ្គលដ៏សំខាន់ក្នុងការផ្សព្វផ្សាយព័ត៌មានពិតប្រាកដ និងច្បាស់លាស់ជូនសាធារណជន។ ឯកឧត្តមរំពឹងទៀតថា សាធារណជនទាំងអស់ នឹងទទួលបានព័ត៌មានត្រឹមត្រូវ និងកាន់តែទូលំទូលាយថែមទៀត ជាពិសេសផ្តល់ទំនុកចិត្តជាងមុនមកលើវិស័យធានារ៉ាប់រង ដើម្បីឲ្យវិស័យនេះបានរួមចំណែកកាន់តែច្រើនឡើង ក្នុងការពង្រឹងភាពធន់ ខណៈវិស័យមួយនេះ ត្រូវបានទទួលជាទូទៅ ជាពិសេសនៅក្នុងបណ្តាប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿន ដោយសារជាសំណាញ់សុវត្ថភាពហិរញ្ញវត្ថុ ដែលជួយក្រុមគ្រួសារ និងធុរកិច្ចនានា ឲ្យបានរួចផុតពីទុក្ខលំបាកផ្នែកហិរញ្ញវត្ថុ នៅពេលមានគ្រោះអកុសលកើតឡើង។

 សូមជម្រាបជូនទៀតថា នៅក្នុងវេទិកាចែករំលែកព័ត៌មាន «អំពីបច្ចុប្បន្នភាព នៃទីផ្សារធានារ៉ាប់រងនៅកម្ពុជា» នេះដែរ ក៏បានផ្តល់ឱកាសដល់អ្នកសារព័ត៌មាន បានលើកជាសំណួរផ្សេងៗទាក់ទងនឹងវិស័យធានារ៉ាប់រងនៅកម្ពុជា ដើម្បីវាគ្មិនបានបកស្រាយ និងពន្យល់បន្ថែមផងដែរ.

 គិតរហូតមកដល់បច្ចុប្បន្ននេះ កម្ពុជាមានក្រុមហ៊ុនធានារ៉ាប់រងចំនួន ៤០ក្រុមហ៊ុន ក្នុងនោះក្រុមហ៊ុនធានារ៉ាប់រងប្រភេទទូទៅចំនួន១៨ , ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតចំនួន១៤ , ក្រុមហ៊ុនខ្នាតតូចធានារ៉ាប់រងខ្នាតតូចចំនួន៧ និងក្រុមហ៊ុនធានារ៉ាប់រងបន្តចំនួន១។ ក្រុមហ៊ុនទំាងអស់នេះ មានទ្រព្យសកម្មសរុបចំនួនប្រមាណជាង ១ពាន់លានដុល្លារ៕

អត្ថបទ ឈិត បូរ៉ាវី



អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm