សារព័ត៌មានក្នុងស្រុក រាយការណ៍ថា ក្រុមអាជ្ញាធរម៉ិកស៊ិក បានបើកការស៊ើបអង្កេតលើករណីត្រីងាប់ទ្រង់ទ្រាយធំនៅតាមដងទន្លេ Santiago ស្ថិតនៅរដ្ឋភាគខាងលិច Jalisco ។
រូបភាពវីដេអូឃ្លីបថតបានដោយក្រុមសាក្សី ឃើញត្រីងាប់រាប់សែនក្បាលនៅតាមដងទន្លេ Santiago ដែលត្រូវបានធ្វើឲ្យមានទឹកកខ្វក់ដោយសារសារធាតុគីមពីឧស្សាហកម្មផលិតរថយន្ត និងចំណីអាហារនៅក្នុងរដ្ឋ Jalisco ។
គួរឲ្យដឹងថា ទន្លេ Santiago និងទឹកជ្រោះ Juanacatlan ដែលធ្លាប់ជាគោលដៅដ៏ពេញនិយមសម្រាប់ភ្ញៀវទេសចរក្នុងស្រុក និងក្រៅស្រុក និងជាប្រភពទឹកស្អាតនោះ មានក្លិនមិនល្អ ហើយនិងគ្របដណ្តប់ដោយពពុះក្រាស់អស់រយៈពេលជាច្រើនឆ្នាំមកហើយ ។
យោងតាមសារព័ត៌មានក្នុងស្រុក បានឲ្យដឹងថា ក្រុមអាជ្ញាធរ បាននាំយកសំណាកចេញពីទន្លេ ដើម្បីកំណត់មូលហេតុដែលបណ្តាលឲ្យត្រីងាប់ទ្រង់ទ្រាយធំបែបនេះ ៕