កាលពីថ្ងៃចន្ទម្សិលមិញ ប្រទេសលីប៊ី បានបើកវេទិកាអន្តោប្រវេសន៍ឆ្លងកាត់សមុទ្រមេឌីទែរ៉ាណេ(TMMF) នៅក្នុងរដ្ឋធានីទ្រីប៉ូលី ដោយមានការជួបជុំគ្នារបស់ក្រុមមេដឹកនាំមកពីអឺរ៉ុប និងអាហ្វ្រិក ដើម្បីលើកឡើងពីវិបត្តិអន្តោប្រវេសន៍នៅក្នុងតំបន់សមុទ្រមេឌីទែរ៉ាណេ ។
នាយករដ្ឋមន្រ្តីលីប៊ីលោក Abdul Hamid Al-Dabaiba និងនាយករដ្ឋមន្រ្តីអ៊ីតាលីលោកស្រី Giorgia Meloni ស្ថិតនៅក្នុងចំណោមមេដឹកនាំសំខាន់ៗ ដែលបានចូលរួមវេទិកាមួយនេះ ។
វេទិកានេះដែរ មានគោលដៅស្វែងរកដំណោះស្រាយប្រកបដោយនិរន្តរភាពចំពោះការងារប្រឈមបង្កឡើងដោយសារការធ្វើអន្តោប្រវេសន៍ពីអាហ្វ្រិកទៅកាន់អឺរ៉ុប ។
នៅក្នុងសន្ទរកថា លោកនាយករដ្ឋមន្រ្តី Abdul Hamid Al-Dabaiba បានឆ្លុះបញ្ចាំងពីសំពាធលើប្រទេសលីប៊ី ដោយលោកបានបញ្ជាក់ថា អឺរ៉ុបនឹងប្រើប្រាស់គ្រប់មធ្យោបាយទាំងអស់ ដើម្បីការពារជនអន្តោប្រវេសន៍ ខណៈដែលអាហ្វ្រិក នឹងជំរុញអ្នកដែលត្រូវការ ។
លោកបន្តថា លីប៊ី ប្រឈមសំពាធទាំងនៅខាងត្បូង និងនៅខាងជើង ហើយលោកបាននិយាយរិះគន់ផងដែរដល់ដំណោះស្រាយហិរញ្ញវត្ថុចំពោះវិបត្តិមួយនេះ ដោយលោកថ្លែងថា មាននូវប្រាក់ចំណាយអស់រយៈពេលជិត ៥០ឆ្នាំមកហើយលើបញ្ហានេះ ហើយវានៅតែពុំទាន់អាចដោះស្រាយរួចដដែល ។
ដោយឡែក នាយករដ្ឋមន្រ្តីអ៊ីតាលីលោកស្រី Giorgia Meloni និយាយប្រាប់កិច្ចប្រជុំនោះថា ស្ថានភាពមិនអាចដោះស្រាយបានឡើយ បើគ្មានការដោះស្រាយនៅប្រទេសប្រភពដើមទេនោះ ៕