មនុស្ស ៧នាក់ រួមទាំងកុមារ ៣នាក់ផងដែរ និងម្តាយរបស់ពួកគេ បានស្លាប់នៅព្រឹកទាបភ្លឺ ថ្ងៃព្រហស្បតិ៍នេះ នៅក្នុងហេតុការណ៍មួយដែលក្រុមអាជ្ញាធរសង្ស័យថាជាករណីលួចដុតផ្ទះល្វែងនៅជាន់ទី ៧ ស្ថិតក្នុងទីក្រុងនីស ដែលជាទីក្រុងធំបំផុតនៅតាមតំបន់ឆ្នេរ French Rivieraរបស់ប្រទេសបារាំង ។
លោក Hugues Moutouh គឺជាអ្នកតំណាងក្នុងស្រុករបស់ក្រសួងមហាផ្ទៃបារាំង និយាយប្រាប់ទូរទស្សន៍ BFM ថា អគ្គិភ័យនេះ បានឆាបឆេះឡើងកាលពីវេលាម៉ោង ៣ព្រឹកទាបភ្លឺ ហើយនិងបានរីករាលដាល់ពេញផ្ទះល្វែង ដែលមនុស្សនៅជិតបង្អួចទើបអាចជួយសង្រ្គោះទាន់ពេលបាន ។
លោក Moutouh បន្តថា អគ្គីភ័យនេះ សម្លាប់បុរសម្នាក់ យុវជនម្នាក់ ស្រ្តី ៣នាក់ និងកុមារ ៣នាក់ ។ មនុស្សម្នាក់ក្នុងចំណោមជនរងគ្រោះ គឺជាឪពុកដែលលោតពីបង្អួចចងជាប់ពួក ។
លោកបញ្ជាក់ទៀតថា ជនគ្រោះគឺជាគ្រួសារមានសមាជិក ១០នាក់ រស់នៅក្នុងអគារផ្ទះល្វែងទំហំ ៨០ម៉ែត្រក្រឡា ដែលរងការឆាបឆេះនេះ ៕