ភ្លៀងធ្លាក់ខ្លាំងបង្កជាបំណាក់ដីនៅស្រុក Uttara Kannada ស្ថិតក្នុងរដ្ឋភាគនិរតី Karnataka ប្រទេសឥណ្ឌានាថ្ងៃព្រហស្បតិ៍នេះ ដោយបានសម្លាប់មនុស្សយ៉ាងហោច ៦នាក់ ខណៈដែលមនុស្ស ៨នាក់ផ្សេងទៀត កំពុងបាត់ខ្លួន ។
គ្រឿងចក្រ និងរថយន្តកំពុងបោសសម្អាតបំណាក់ដី ខណៈក្រុមជួយសង្រ្គោះ ជិះទូកម៉ាស៊ីនបើកក្នុងទន្លេដើម្បីស្វែងរកអ្នកបាត់ខ្លួន ។
ក្រុមមន្រ្តីឆ្លើយតបគ្រោះមហន្តរាយ និយាយប្រាប់សារព័ត៌មានក្នុងស្រុកថា ប្រតិបត្តិការជួយសង្រ្គោះ ត្រូវបានរារាំងផងដែរដោយសារភ្លៀងធ្លាក់ ហើយនិងកម្រិតទឹកទន្លេឡើង ។
ពួកគេបន្តថា មនុស្ស ៨នាក់ កំពុងបាត់ខ្លួន ខណៈសាកសពមនុស្ស ៦នាក់ ត្រូវបានរកឃើញ ៕