មេដឹកនាំថ្មីរបស់ចក្រភពអង់គ្លេស អំពាវនាវឲ្យមានកិច្ចសហប្រតិបត្តិការស៊ីជម្រៅ លើបញ្ហាអ៊ុយក្រែន និងអឺរ៉ុប

2024/07/19 03:00:59 am        60

នាយករដ្ឋមន្ត្រីថ្មីរបស់ចក្រភពអង់គ្លេស គឺលោក Keir Starmer នៅថ្ងៃព្រហស្បតិ៍ (ទី១៨ ខែកក្កដា) បានអំពាវនាវឲ្យមានកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធ នៅក្នុងទ្វីបអឺរ៉ុប ដើម្បីជំរុញដល់ការគាំទ្រ សម្រាប់អ៊ុយក្រែន និងដោះស្រាយបញ្ហាបន្ទាន់បំផុតរបស់ទ្វីប ដែលមានដូចជាជនអន្តោប្រវេសន៍ខុសច្បាប់ បម្រែបម្រួលអាកាសធាតុ និងសន្តិសុខថាមពលជាដើម។

អំឡុងការបើកកិច្ចប្រជុំនៃសហគមន៍នយោបាយអឺរ៉ុប (EPC) ដែលមានជាង ៤០ប្រទេស ចូលរួមនៅឯវិមាន Blenheim លោក Starmer បានប្រឹងប្រែងឲ្យមានការកំណត់ឡើងវិញនៅក្នុងទំនាក់ទំនងក្រោយ Brexit (ការចាកចេញរបស់ចក្រភពអង់គ្លេសពីអឺរ៉ុប) ជាមួយសហភាពអឺរ៉ុប (EU)។

លោកបានផ្ដាច់ខ្លួនពីរដ្ឋាភិបាលអភិរក្សនិយម កាលពីមុន ដែលបានគម្រាមដកខ្លួនចេញពីសន្ធិសញ្ញាអន្តរជាតិស្តីពីសិទ្ធិមនុស្ស ដោយការធ្វើរបស់លោកបែបនេះ បានផ្តល់ជូនដល់បណ្ដាមេដឹកនាំអឺរ៉ុបផ្សេងទៀតនូវកេរ្តិ៍ឈ្មោះដ៏ស្អាតស្អំ។

កិច្ចប្រជុំរយៈពេល ១ថ្ងៃ ផ្តល់ឲ្យមេដឹកនាំថ្មីរបស់ចក្រភពអង់គ្លេសនូវឱកាសមួយផ្សេងទៀត ដើម្បីជំរុញឲ្យមានកិច្ចសហប្រតិបត្តិការការពារជាតិកាន់តែជិតស្និទ្ធ ជាពិសេសនៅមុនរយៈពេលនៃការបោះឆ្នោតដែលជ័យជម្នះអាចជារបស់លោក Donald Trump ដែលរូបលោករួមជាមួយមិត្តរួមតំណែងរបស់លោក គឺលោក J.D. Vance លើកឡើងថា អឺរ៉ុបត្រូវតែធ្វើអ្វីបន្ថែមទៀត ដើម្បីការពារសន្តិសុខរបស់ខ្លួន៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        74
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        60
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        54

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm