អូស្ត្រាលី​សន្យា​ ជួយ​កម្ពុជា​លើ​ការ​ធ្វើ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ​និង​ច្បាប់​ការពារ​អ្នកប្រើប្រាស់

2021/04/27 02:59:58 am        27

ភ្នំពេញ ៖ ​ឯកឧត្តម ប៉ាន សូរ​ស័ក្ដិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម នៅ​ថ្ងៃទី​២៩ ​កញ្ញា​ បាន​ទទួល​ជួប​ជាមួយ ​ឯកឧត្តម ប៉ា​ប្លូ កាំ​ង (Pablo Kang) ​ឯកអគ្គរាជទូត​អូស្ត្រាលី​ប្រចាំ​នៅ​កម្ពុជា​ ដើម្បី​ពិភាក្សា​ការងារ​មួយចំនួន​ ។


នៅក្នុង​ជំនួប​នោះ ឯកឧត្តម​រដ្ឋមន្ត្រី ប៉ាន សូរ​ស័ក្តិ បាន​ជម្រាបជូន​នូវ​ព័ត៌មាន​ស្ដីពី​កំណែទម្រង់​ និង​គំ​និ ត​ផ្ដួចផ្ដើម​ជាច្រើន​របស់​រដ្ឋាភិបាល​ក្នុង​ការ​ប្រយុទ្ធ​ជាមួយ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ ហើយ​ក្នុងនោះ ​ក្រសួងពាណិជ្ជកម្ម ​បាន​ដើរតួ​យ៉ាង​សំខាន់​ក្នុង​ការ​រក្សាបាន​នូវ​សន្និធិ​ទំនិញ ​និង​ស្ថេរភាព​តម្លៃ​ទំនិញ​ចាំបាច់​ប្រើប្រាស់​ប្រចាំថ្ងៃ​។

ឯកឧត្តម​រដ្ឋមន្ត្រី​ បាន​ជម្រាបជូន​ភាគី​ជំនួប​បន្ថែមទៀត អំពី​ដំណើរការ​នៃ​ការអនុវត្ត​ច្បាប់ ដូចជា ច្បាប់​ស្ដីពី​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ​និង​ច្បាប់​ការពារ​អ្នក​ប្រើ​ប្រាស់​ ដែល​បានប្រកាស​ឱ្យប្រើ​ប្រាស់​រួចហើយ ​និង​ការរៀបចំ​សេចក្ដីព្រាងច្បាប់​ដូចជា​ ច្បាប់​ប្រកួតប្រជែង និង​ច្បាប់​សុវត្ថិភាព​ចំណីអាហារ​ជាដើម​។

ជា​កិច្ច​ឆ្លើយតប ភាគី​អូ​ស្រា្ត​លី​ បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការខិតខំ​ប្រឹងប្រែង ​និង​លទ្ធផល​ដ៏​ល្អ​ដែល​កម្ពុជា​ទទួល​បាន​ក្នុងការ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​–១៩ ​។ ទាក់ទង​នឹង​ការអនុវត្ត​ច្បាប់​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក​ ឯកឧត្តម​ បានឱ្យដឹងថា ​រដ្ឋាភិបាល​អូស្ត្រាលី​បាន​ជួយឧបត្ថម្ភ​ក្នុង​ការ​រៀបចំ​ជា​សៀវភៅ​មគ្គទេសក៍​សម្រាប់​វិស័យ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ ដែល​ជួយ​ណែនាំ​ដល់​អ្នកលក់ ​អ្នកផ្ដល់​សេវា ​និង​អ្នកប្រើប្រាស់​ អំពី​ការ​ធ្វើ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​។ ​សម្រាប់​ច្បាប់​ស្ដីពី​កិច្ចការពារ​អ្នកប្រើប្រាស់ ​ឯកឧត្តម​ បាន​ជម្រាប​ជូន​អំពី​គំនិត​ផ្ដួចផ្ដើម​របស់​រដ្ឋាភិបាល​អូស្ត្រាលី​ក្នុង​ការ​ផ្ដល់​ជំនួយ​បច្ចេកទេស​ដល់​ការ​ពង្រឹង​ការអនុវត្ត​ច្បាប់ ​និង​អភិវឌ្ឍន៍​សមត្ថភាព​នៃ​គណៈកម្មការ​ជាតិ​កិច្ចការពារ​អ្នកប្រើប្រាស់ ដោយ​ការងារ​នេះ​នឹង​ធ្វើ​ឱ្យ​ការអនុវត្ត​ច្បាប់​កិច្ចការពារ​អ្នកប្រើប្រាស់​ដែល​ជា​ច្បាប់​ថ្មី​មួយ​ អាច​អនុវត្ត​បាន​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​។

ឯកឧត្តម​រដ្ឋមន្ត្រី ប៉ាន សូរ​ស័ក្តិ បាន​ស្វាគមន៍​ចំពោះ​ជំនួយ ​និង​គំនិត​ផ្ដួចផ្ដើម​របស់​អូស្ត្រាលី ព្រមទាំង​ស្នើសុំ​ឱ្យ​ស្ថានទូត​អូស្ត្រាលី ធ្វើការ​យ៉ាង​ជិត​ស្និត​ជាមួយ​ នឹង​អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង ​និង​បង្ក្រាប​ការ​ក្លែងបន្លំ ​ដែល​ជា​អគ្គនាយកដ្ឋាន​ទទួលបន្ទុក​កិច្ចការពារ​អ្នកប្រើប្រាស់​។ ​ក្រៅពីនេះទៀត​ កិច្ចប្រជុំ​ក៏បាន​ពិភាក្សា​លើ​កិច្ចសហការ​រវាង​កម្ពុ​ជា​ និង​អូស្ត្រាលី ក្នុង​ក្របខ័ណ្ឌ ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ ការចូលរួម​ពិព័រណ៍​ពាណិជ្ជកម្ម និង​ការផ្ដល់​វិញ្ញាបនបត្រ​ហា​ឡា​ល​ផងដែរ​៕

​អត្ថបទ​ ៖ ឈិ​ត បូរ៉ា​វី

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 04:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/21 09:39:00 pm        1
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 04:58:18 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am