ភ្នំពេញ÷ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេចចាត់ឲ្យនាយឧត្តមសេនីយ៍ ខេង សាម៉េត ចុះទៅសាងសង់អគារសិក្សាមួយខ្នង ដែលមានកម្ពស់បីជាន់ និង៣០បន្ទប់ជូនដល់វិទ្យាល័យព្រែកព្នៅឃុំព្រែកព្នៅ ស្រុកពារាំងខេត្តព្រៃវែង បន្ទាប់ពីមានការស្នើសុំរបស់ក្មេងស្រី សាយ ស៊ីណា ដែលបានច្រៀងបទចម្រៀង«ស្ពានសាងស្នេហ៍»កាលពីកន្លងទៅថ្មីៗនេះដែលបានធ្វើឲ្យ បណ្តាញសង្គមផ្ទុះការគាំទ្រនិងចាប់អារម្មណ៍យ៉ាងខ្លាំងនោះ។
តាមរយៈផេកហ្វេសបុកផ្ទាល់នាយប់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា និងជាប្រធានឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្របានលើកឡើងថា« សូមបន្តស្តាប់ការនិយាយ និងច្រៀងរបស់ចៅ សាយ ស៊ីណា។ តាសូមជំរាបទៅលោកគ្រូអ្នកគ្រូនិងសិស្សទាំងអស់នៅវិទ្យាល័យព្រែកព្នៅឃុំព្រែកព្នៅ ស្រុកពារាំងខេត្តព្រៃវែងឲ្យបានជ្រាបថាតាមសំណើររបស់ចៅ សាយ ស៊ីណា នាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែតបានចាត់ឲ្យនាយឧត្តមខេង សាម៉េតចុះទៅសាងសង់ឲ្យបានឆាប់បំផុតនៅ អាគារសិក្សា១ខ្នងមានកំពស់បីជាន់៣០បន្ទប់និងអាចសាងសង់បន្ថែមពេលពិនិត្យឃើញនូវការខ្វះខាត»៕
អត្ថបទបាន ចក់




