រដ្ឋលេខាធិការក្រសួងសុខាភិបាល ជួបពិភាក្សាការងារជាមួយប្រធានសមាគមមិត្តភាពកម្ពុជា-ហ្វូគូស៊ីម៉ា

2024/07/19 05:04:21 pm        435

ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួង​សុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការក្រសួងសុខាភិបាល បាន​ទទួល​ជួប​សមាគម​មិត្តភាពកម្ពុជា-ហ្វូគូស៊ីម៉ា ដែលដឹកនាំដោយ ឯកឧត្តម Iwaki Mitsuhide អតីតរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ជប៉ុន និងជាប្រធានសមាគម, នារសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤។

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋលេខាធិការ បានស្វាគមន៍ និងថ្លែងអំណរគុណដល់ ឯកឧត្តម Iwaki Mitsuhide ប្រធានសមាគមមិត្តភាពកម្ពុជា-ហ្វូគូស៊ីម៉ា ដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីស្វែងយល់អំពីវិស័យសុខាភិបាលនៅកម្ពុជា ជាពិសេសពាក់ព័ន្ធនឹងការព្យាបាលជំងឺទឹកនោមផ្អែម ការថែទាំមនុស្សចាស់ និងបង្កើនកិច្ចសហការក្នុងវិស័យសុខាភិបាលរវាងជប៉ុន និងកម្ពុជា។

ឯកឧត្តម Iwaki Mitsuhide បានជម្រាបជូនអង្គប្រជុំថា សមាគមនេះបង្កើតឡើងដើម្បីពង្រីកការយល់ដឹងអំពីប្រទេសកម្ពុជា ជម្រុញការផ្លាស់ប្តូរសេដ្ឋកិច្ច វប្បធម៌ និងលើកកម្ពស់មិត្តភាពរវាងខេត្តហ្វូគូស៊ីម៉ា ជាមួយព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម Iwaki Mitsuhide បានបន្ថែមទៀតថា ឯកឧត្តម និងក្រុមការងារមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤ ដើម្បីស្វែងយល់ពីវិស័យសុខាភិបាលកម្ពុជា ជាពិសេសការការពារ និងព្យាបាលជំងឺទឹកនោមផ្អែម និងស្វែងរកកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាល ក៏ដូចជាការលើកកម្ពស់វិស័យសុខាភិបាលរវាងប្រទេសជប៉ុន និងកម្ពុជាផងដែរ។

ក្នុងនាម ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ឯកឧត្តមសាស្ត្រាចារ្យរដ្ឋលេខាធិការ បានថ្លែងអំណរគុណដល់ សមាគមមិត្តភាពកម្ពុជា-ហ្វូគូស៊ីម៉ា ជាពិសេស ឯកឧត្តម Iwaki Mitsuhide ប្រធានសមាគម ដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជា សំដៅចូលរួមជាមួយកម្ពុជាក្នុងកិច្ចសហការលើវិស័យសុខាភិបាល អំពីការផ្លាស់ប្តូរបទពិសោធន៍ការព្យាបាលជំងឺទឹកនោមផ្អែម និងការថែទាំមនុស្សចាស់។

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋលេខាធិការ បានជម្រាបជូនគណៈប្រតិភូអំពីចំនុចអាទិភាព និងផែនការយុទ្ធសាស្ត្ររបស់វិស័យសុខាភិបាល។ ក្នុងនាមក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យបានស្នើសុំភាគីជប៉ុនបញ្ជូនអ្នកជំនាញការជប៉ុនមកចូលរួមរៀបចំ ជាមួយអ្នកជំនាញកម្ពុជាបង្កើតបន្ថែមអំពីសម្ភារៈអប់រំលើការបង្ការជំងឺទឹកនោមផ្អែម ការថែទាំព្យាបាល ក៏ដូចជាការចែករំលែកស្វែងយល់អំពីគោលនយោបាយសេវាថែទាំមនុស្សចាស់ ព្រមទាំងពិចារណារកលទ្ធភាពផ្តល់អាហារូបករណ៍ដល់មន្រ្តីសុខាភិបាលបានរៀនសូត្របន្ថែម។ ឯកឧត្តមបានបញ្ជាក់ពីគោលជំហរគាំទ្រសមាគមមិត្តភាពកម្ពុជា-ហ្វូគូស៊ីម៉ា ដើមី្បរួមចំណែកជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងសុខាភិបាល ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់គុណភាពសេវាសុខាភិបាល និងយកចិត្តទុកដាក់ខ្ពស់ពីសុខុមាលភាពប្រជាជនកម្ពុជា ឱ្យឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល ស្របតាមផែនការយុទ្ធសាស្រ្តបញ្ចកោណ នៃរាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕ អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        149
រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        151
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        103

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ

2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am
​SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am
​ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am
​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm