តុលាការកំពូលរបស់ប្រទេសកេនយ៉ាបានផ្អាកបម្រាមមួយធ្វើឡើងដោយកងកម្លាំងនគរបាលលើការតវ៉ានៅរដ្ឋធានីណៃរ៉ូប៊ី កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បន្ទាប់ពីការកើនឡើងនៃអំពើហិង្សាបានបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់៥០នាក់ បានស្លាប់នៅទូទាំងប្រទេស។

ការតវ៉ាដែលត្រូវបានដុតបញ្ឆេះដោយស្ថានភាពលំបាកខាងសេដ្ឋកិច្ច និងសោកនាដកម្មផ្នែកនយោបាយ បានរុញប្រទេសស្ថិតនៅតំបន់អាហ្វ្រិកខាងកើតមួយនេះធ្លាក់ចូលក្នុងភាពវឹកវរអស់រយៈពេលជាច្រើនសប្តាហ៍។ ក្រុមអាជ្ញាធរបានដាក់បម្រាមលើការធ្វើបាតុកម្មនៅក្នុងរដ្ឋធានីនេះ ដោយលើកឡើងពីការព្រួយបារម្ភចំពោះសុវត្ថិភាពសាធារណៈ។

ទោះជាយ៉ាងណាក៏ដោយ សេចក្ដីសម្រេចចិត្តនោះត្រូវបានជំទាស់យ៉ាងឆាប់រហ័សនៅក្នុងតុលាការ ដែលនាំទៅដល់ការផ្អាកបម្រាមនេះ។ សេចក្តីសម្រេចរបស់តុលាការកំពូលបានសង្កត់ធ្ងន់លើសិទ្ធិរដ្ឋធម្មនុញ្ញរបស់ប្រជាជនកេនយ៉ាក្នុងការជួបប្រជុំគ្នាដោយសន្តិវិធី និងការតវ៉ា។
ភាពតានតឹងនៅតែមានកម្រិតខ្ពស់កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ខណៈការតវ៉ាបានបន្តកើតឡើងនៅទូទាំងប្រទេស។
សេចក្ដីសម្រេចរបស់តុលាការ ត្រូវបានចេញ ដោយហាមប្រាមអគ្គស្នងការនគរបាលជាតិ និងបុគ្គលផ្សេងទៀតទាំងអស់ ដែលបម្រើការងារក្នុងអគ្គស្នងការនគរបាលជាតិ ឬធ្វើសកម្មភាពគាំទ្រដល់អគ្គស្នងការនគរបាលជាតិ ក្នុងការបញ្ចេញមុខងារអនុវត្តច្បាប់របស់ខ្លួន ពីការអនុវត្តន៍ ឬការអនុវត្តច្បាប់។ ចៅក្រម លោក អាន់ឌ្រូ បាហាទី វ៉ាមូយ៉េ(Andrew Bahati Mwamuye) បាននិយាយនៅក្នុងសេចក្តីសម្រេចរបស់លោកអំពីបម្រាមដោយនគរបាល ក្នុងការហាមប្រាមការតវ៉ាដែលត្រូវបានធ្វើឡើងកាលពីថ្ងៃអង្គារ និងថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ។
អ្នកនាំពាក្យរដ្ឋាភិបាលលោក អ៊ីសាក វ៉ូរ៉ា (Isaac Mwaura) បានប្រាប់អ្នកសារព័ត៌មាននៅរដ្ឋធានីណៃរ៉ូប៊ីថា រដ្ឋាភិបាលមានការសោកស្តាយចំពោះការខាតបង់សេដ្ឋកិច្ចប្រមាណ ៤៥លានដុល្លារអាមេរិក ដែលបណ្តាលមកពីការតវ៉ា៕